វេលាម៉ោង ០៨:៣០នាទីព្រឹកសាលាស្រុកបូទុមសាគរ សាលប្រជុំអគារ(ក) បានបើកកិច្ចប្រជុំដោះស្រាយសម្របសម្រួលបញ្ហាទំនាស់ដីធ្លី ស្ថិតនៅក្នុងភូមិជីត្រេះ ឃុំអណ្ដូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង ក្រោមអធិបតីភាពដឹកនាំកិច្ចប្រជុំ លោក ក្រូច បូរីសីហា អភិបាលរង នៃគណៈអភិបាលស្រុកបូទុមសាគរ មានការចូល ពីការិយាល័យភូមិបាល អាជ្ញាធរ ឃុំ ភូមិ និងអ្នកពាក់ពន្ធ ។ក្រោមកិច្ចដឹកនាំប្រជុំពិភាក្សារបស់លោកប្រធានអង្គប្រជុំ និងក្រុមការងាររួចមក ភាគីទាំងពីរបានយល់ព្រមឯកភាពគ្នា ។
ប្រភពៈរដ្ឋបាលស្រុកបូទុមសាគរ
====================
ថ្ងៃសុក្រ ៩ កើត ខែផល្គុន ឆ្នាំឆ្លូវ
ត្រីស័ក ពុទ្ធសករាជ ២៥៦៥
ត្រូវនឹងថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២
March 11, 2022