រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

ក្រុមការងារសារពើភ័ណ្ឌផ្លូវជនបទនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកោះកុងបានចុះស្រង់ទិន្នន័យធ្វើបច្ចុប្បន្នភាពខ្សែផ្លូវ ចំនួន ៦ ខ្សែ ប្រវែងសរុប ១១,៨១០ ម៉ែត្រ និងសិក្សាខ្សែផ្លូវសម្រាប់ចាត់អទិភាពដើម្បីលើកគំរោងជួសជុលបន្ទាន់ឆ្នាំ ២០២៣ ចំនួន ១ខ្សែ នៅក្នុងភូមិសាស្ត្រ ឃុំកោះស្តេច ស្រុកគីរីសាគរ ខេត្តកោះកុង។

ថ្ងៃទី ៩-១០ ខែមីនា ឆ្នាំ២០២២ តាមការចង្អុលបង្ហាញរបស់លោកប្រធានមន្ទីរ ក្រុមការងារសារពើភ័ណ្ឌផ្លូវជនបទនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកោះកុង រួមមាន លោក ម៉ែន ផល្លី ប្រធានការិយាល័យផ្លូវជនបទ លោក ពូន សុខហឿន និង លោក​ ទិត្យ​ សុភាព សមាជិកក្រុមការងារសារពើភ័ណ្ឌផ្លូវជនបទចុះស្រង់ទិន្នន័យបច្ចុប្បន្នភាពខ្សែផ្លូវ ចំនួន ៦ ខ្សែ ដែលមានប្រវែងសរុប ១១,៨១០ ម៉ែត្រ និងមានសំណងសិល្បៈការ លូមូល ចំនួន ៦កន្លែង ស្ពានបាឡេចំនួន ២កន្លែង និងស្ពានឈើចំនួន ២កន្លែង ក្នុង ភូមិពាមកាយ និងភូមិព្រែកស្មាច់ ស្រុកគីរីសាគរខេត្តកោះកុង។ បន្ទាប់ពីបានស្រង់ទិន្នន័យខ្សែផ្លូវចំនួនខាងលើរួចក្រុមការងារផ្លូវលំជនបទបានបន្តរសិក្សាស្ថានភាពផ្លូវចំនួន ១ខ្សែបន្ថែមទៀតដើមដាក់ចូលគម្រោងខ្សែផ្លូវជួសជុលបន្ទាន់ឆ្នាំ២០២២ ដែលមានទិន្នន័យបឋមអំពីប្រវែង ១,៣០០ម៉ែត្រ ទទឹងខ្នងលើ ៤ម៉ែត្រ មានស្ថានភាពការខូចខាតច្រើនដោយសារទឹកភ្លៀងហូរច្រោះកាត់ទ្រូងផ្លូវ។ ទិន្នន័យទាំងនេះបានដាក់ជារបាយការណ៍ជូនប្រធានអង្គភាពពនិត្យនិងចាត់អទិភាពសម្រាប់ លើកគម្រោងជួសជុលបន្ទាន់ឆ្នាំ ២០២២នេះ ស្នើរជូនថ្នាក់ដឹកនាំក្រសួងអភិវឌ្ឍន៍ជនបទពិនិត្យសម្រេចចុងក្រោយ៕

អត្ថបទទាក់ទង