វេលាម៉ោង ០៨:៣០នាទីព្រឹក សាលាស្រុកបូទុមសាគរ សាលប្រជុំ អាគារ(ខ) បានបើកកិច្ចប្រជុំសម្របសម្រួលបញ្ហាទំនាស់ដីធ្លី រវាងឈ្មោះ ញ៉ែម សាខាន និងឈ្មោះ នន ស៊ីណា ក្រោមអធិបតីភាពដឹកនាំកិច្ចប្រជុំ លោក ក្រូច បូរីសីហា អភិបាលរង នៃគណៈអភិបាលស្រុកបូទុមសាគរ មានការចូល ពីការិយាល័យភូមិបាល អាជ្ញាធរ ឃុំ ភូមិ និងអ្នកពាក់ព័ន្ធ។
អំឡុងពេលបើកប្រជុំពិភាក្សា ភាគីចុងបណ្តឹង មិនបានគោរពនៅអង្គរប្រជុំទាំងមូល ហើយអង្គប្រជុំមិនបានចប់សព្វគ្រប់។
ប្រភពៈរដ្ឋបាលស្រុកបូទុមសាគរ
====================
ថ្ងៃព្រហស្បតិ៍ ៨ កើត ខែផល្គុន ឆ្នាំឆ្លូវ
ត្រីស័ក ពុទ្ធសករាជ ២៥៦៥
ត្រូវនឹងថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២
ថ្ងៃនេះ ជាថ្ងៃសីល
March 10, 2022