លោក អ៊ួង សំអឿន នាយកទីចាត់ការអន្តរវិស័យសាលាខេត្ត បានដឹកនាំកិច្ចប្រជុំផ្ទៃក្នុងប្រចាំខែកុម្ភៈ និងលើកទិសដៅការងារបន្តខែមីនា ឆ្នាំ២០២២ ជាមួយមន្រ្តីក្រោមឱវាទ ដើម្បីពិភាក្សាលើរបៀបវារៈ ដូចខាងក្រោម÷
១.សេចក្តីរាយការណ៍ លើការអនុវត្តការងារប្រចាំខែរបស់ការិយាល័យចំណុះ និងមណ្ឌលកុមារកំព្រារបស់រដ្ឋខេត្តកោះកុង
២.បញ្ហាប្រឈម ដំណោះស្រាយ ទិសដៅការងារបន្ត
៣.បញ្ហាផ្សេងៗ។
កិច្ចប្រជុំត្រូវបានបញ្ចប់នៅថ្ងៃខែឆ្នាំដដែល៕
ថ្ងៃព្រហស្បតិ៍ ៨ កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២ ថ្ងៃនេះ ជាថ្ងៃសីល March 10, 2022