ស្រុកកោះកុង ៖ ថ្ងៃព្រហស្បតិ៍ ០៩កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១០ ខែមីនា ឆ្នាំ ២០២២ វេលាម៉ោង ០៨:០០នាទីព្រឹក លោកស្រី អ៊ិន សុភី អភិបាលរងស្រុកកោះកុង តំណាងលោក អភិបាល នៃគណៈអភិបាលស្រុក អញ្ជើញជាអធិបតីវគ្គបណ្តុះបណ្តាលតម្រង់ទិស ស្ដីពីការ ផ្ទៀងផ្ទាត់ជនពិការភាពចាក់វ៉ាក់សាំងកូវីដ-១៩ ដល់រដ្ឋបាលស្រុក និងឃុំទាំង៤ នៃស្រុកកោះកុង ដែលរៀបចំដោយមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្តកោះកុង នៅសាលប្រជុំសាលាស្រុកកោះកុង ។