លោក មុំ ម៉ាលិកា ប្រធានមន្ទីរព័ត៌មានខេត្តកោះកុងនៅរសៀលថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២២ អញ្ជើញជួបសំណេះសំណាលជាមួយមន្ត្រីរាជការជានារី នៃមន្ទីរព័ត៌មានខេត្តកោះកុង ក្នុងឱកាសអបអរសាទរខួបលើកទី១១១ ទិវាអន្តរជាតិ៨មីនា ក្រោមប្រធានបទ«សមភាពយេនឌ័រថ្ងៃនេះ ដើម្បីចីរភាពនាពេលអនាគត» ។
លោកប្រធានមន្ទីរ បានកោតសសើរចំពោះកិច្ចខិតខំប្រឹងប្រែងបំពេញភារកិច្ចកន្លងមក ទទួលបានជោគជ័យជាបន្តបន្ទាប់ និងសូមឱ្យមន្ត្រីទាំងអស់បន្ត និងខិតខំបន្ថែមទៀតក្នុងការបង្កើនសមត្ថភាពឱ្យកាន់តែខ្លាំងក្លា ដើម្បីចូលរួមចំណែកអភិវឌ្ឍន៍ប្រទេស តាមរយៈវិស័យព័ត៌មាន។