លោក ទួន ឪទី អភិបាលរងស្រុក តំណាង លោកចេង មុនីរិទ្ធ អភិបាលនៃគណ:ស្រុកគិរីសាគរ បានអញ្ជេីញចូលរួមកិច្ចប្រជុំជាមួយ ឯកឧត្តម មីន មករា ប្រធានសាលាដំបូងខេត្តកោះកុង និងតំណាងក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ចុះអង្កេតដី ដែលមានទំនាស់ស្ថិតនៅភូមិកោះស្តេច ឃុំកោះស្តេច ស្រុកគិរីសាគរ ខេត្តកោះកុង ក្នុងនោះដែរក៏មានការចូលរួមពី អាជ្ញាធរឃុំ ភូមិ មន្ត្រីការិយាល័យរៀបចំដែនដីនគរូបនីយកម្មសំណង់ និងភូមិបាលនាយប៉ុស្តិ៍នគរបាលរដ្ឋបាលកោះស្តេច និងអ្នកពាក់ព័ន្ធ។
…………………………………………………………………………
ថ្ងៃសុក្រ ២ កើត ខែផល្គុន ឆ្នាំឆ្លូវ
ត្រីស័ក ពុទ្ធសករាជ ២៥៦៥
ត្រូវនឹងថ្ងៃទី៤ ខែមីនា ឆ្នាំ២០២២
March 4, 2022