លោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានដឹកនាំកិច្ចប្រជុំពិនិត្យ និងផ្តល់យោបល់ ដើម្បីដោះស្រាយបញ្ចប់ករណីក្បាលដីលេខ ១៣៨៥ មានទីតាំងស្ថិតនៅភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង
លោក សុខ សុទ្ធី អភិបាលរងខេត្ត បានលើកឡើងថា កិច្ចប្រជុំ ជាមួយតំណាងមន្ទីរ អាជ្ញាធរស្រុក និងលោកមេឃុំ ព្រមទាំងមន្រ្តីជំនាញផ្សេងៗនាពេលនេះ ត្រូវពិនិត្យលើសាវតាទីតាំងដី ពិនិត្យលើនីតិវិធីផ្សេងៗ ពិនិត្យសេចក្តីជូនដំណឹងឱ្យបានច្បាស់ ចំពោះការដោះស្រាយបញ្ចប់ករណីក្បាលដីលេខ ១៣៨៥ ដែលមានទីតាំងស្ថិតនៅភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។ ទន្ទឹមនេះអាជ្ញាធរ និងអ្នកពាក់ព័ន្ធទាំងអស់ ត្រូវយកចិត្តទុកដាក់ ក្នុងការដោះស្រាយទំនាស់ដែលបានកើតឡើងឲ្យបានសមស្របតាមនីតិវីធី និងច្បាប់នានា ដើម្បីឲ្យគ្រប់ភាគីទាំងអស់ទទួលបានលទ្ធផលល្អ៕
ថ្ងៃព្រហស្បតិ៍ ១ កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥
ត្រូវនឹងថ្ងៃទី៣ ខែមីនា ឆ្នាំ២០២២