ថ្ងៃអង្គារ ១៣រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០១ ខែមីនា ឆ្នាំ២០២២ លោកស្រី ហួ៊ន ច័ន្ទមូលី អនុប្រធានមន្ទីរ បានចូលរួមជាភ្ញៀវកិត្តិយសក្នងពិធីអបអរសាទរទិវាជាតិ សុខភាពមាតា ទារក និងកុមារ ២១ កុម្ភៈ ឆ្នាំ២០២២ ក្រោមប្រធានបទ "ពង្រឹងការផ្តល់សេវាបន្តពូជ សុខភាពមាតា ទារក កុមារ និងការផ្តល់វ៉ាក់សាំងបង្ការជម្ងឺកូវីដ-១៩ ជូនស្រ្តីមានផ្ទៃពោះ និងមាតាកំពុងបំបៅដោះកូនដោយទឹកដោះម្តាយ" ដែលពិធីនេះរៀបចំនៅទីស្នាក់ការកាកបាទក្រហមខេត្តកោះកុង ។