ស្រុកកោះកុង ៖ ថ្ងៃចន្ទ ១២ រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ លោកស្រី អ៊ិន សុភី អភិបាលរងស្រុក និងជា អនុប្រធានគណៈកម្មាធិការលទ្ធកម្មស្រុកកោះកុង បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារលើការអនុវត្តផែនការលទ្ធកម្មសាធារណៈសម្រាប់ឆ្នាំ២០២២ របស់រដ្ឋបាលស្រុកកោះកុង ដើម្បីពង្រឹងការអនុវត្តការងារមួយចំនួនរបស់គណៈកម្មាធិការលទ្ធកម្ម ឱ្យទទួលបាននូវប្រសិទ្ធផល និងប្រសិទ្ធភាពសម្រាប់ឆ្នាំ២០២២ និងឆ្នាំបន្តបន្ទាប់ទៀត
កិច្ចប្រជុំនេះ លោកស្រីអភិបាលរង បានឱ្យក្រុមការងារបច្ចេកទេសធ្វើការពិនិត្យ និងសិក្សាលទ្ធភាពឱ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីឱ្យការអនុវត្តការងារស្របតាមនិតីវិធីណែនាំ ប្រកបដោយគុណភាព ប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាព
ក្នុងកិច្ចប្រជុំនោះមានការចូលរួមពីសមាជិកគណៈកម្មាធិការលទ្ធកម្មស្រុកកោះកុងសរុបចំនួន ០៩នាក់ ស្រី ០១នាក់ នៅសាលប្រជុំ សាលាស្រុកកោះកុង។
ប្រភព ៖ គណៈកម្មាធិការលទ្ធកម្មស្រុកកោះកុង