ថ្ងៃអង្គារ ៦រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២
រដ្ឋបាលមន្ទីរផែនការខេត្ត បានបេីកវគ្គបណ្តុះបណ្តាល ស្តីពីជំរឿនសេដ្ឋកិច្ច នៅព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០២២ ដែលមានរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី ២២-២៥ ខែកុម្ភៈ ឆ្នាំ២០២២ ដល់មន្ត្រីប្រចាំតំបន់ មន្ត្រីជំនួយការតំបន់ មន្ត្រីត្រួតពិនិត្យ និងមន្ត្រីសម្ភាសន៍ ក្រោមអធិបតីភាព បណ្ឌិត អ៊ុក ភ័ក្ត្រា អភិបាលរងនៃគណៈអភិបាលខេត្តកោះកុង។
ជំរឿនសេដ្ឋកិច្ចឆ្នាំ២០២២ មានគោលបំណងប្រមូលទិន្នន័យបច្ចុប្បន្នភាពអំពី៖
- ស្ថានភាពនៃខឿនសេដ្ឋកិច្ចកម្ពុជាគ្រប់វិស័យ(ឧស្សាហកម្ម និងសេវាកម្ម)
- ស្ថានភាពនៃសមភាពយេនឌ័រនៅក្នុងសកម្មភាពសេដ្ឋកិច្ចទាំងកម្រិតថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ
- លក្ខណៈនៃប្រភេទអាជីវកម្ម និងស្ថានភាពហិរញ្ញវត្ថុរបស់អង្គភាពសេដ្ឋកិច្ច
- ចំនួនអង្គភាពសេដ្ឋកិច្ច(ខ្នាតតូច មធ្យម ខ្នាតធំ) និងចំនួនកម្លាំងពលកម្មនៃអង្គភាពទាំងនេះ
- ទិន្នន័យជាមូលដ្ឋានសម្រាប់ការគណនាតម្លៃបន្ថែមនៅក្នុងសេដ្ឋកិច្ច(គណនេយ្យជាតិ និង ផលិតភាពនៃកម្លាំងពលកម្ម
- ផលប៉ះពាល់នៃជំងឺកូវីដ១៩ វិធានការ និងយន្តការកែតម្រូវចាំបាច់នានា សម្រាប់អាជីវកម្ម ក្នុងអំឡុងពេលរាតត្បាតនៃជំងឺកូរីដ១៩។