នៅថ្ងៃទី២២ ខែកុម្ភះ ឆ្នាំ២០២២ មន្ត្រីឧទ្យានុរក្សប្រចាំស្នាក់ការព្រែកពពេល នៃដែនជម្រកសត្វព្រៃពាមក្រសោបចំនួន០១រូប សហការជាមួយកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងអង្គការសម្ព័ន្ធមិត្តសត្វព្រៃបានចុះល្បាតដោយម៉ូតូចំនួន ០៥គ្រឿង ចុះល្បាតរុករកបទល្មើសធនធានធម្មជាតិបានជួបប្រទះដីកាប់រានមួយកន្លែងត្រង់ចំណុចនិយាមការ (290083.1279741290093.1279762290053.1279782289956.1279768289959.1279673290030.1279722290025.1279683) បង្កឡើងដោយ (អញ្ញាតជន) ក្រុមការងារបានវាយផ្លាកហាមកាប់រុករានដីព្រៃចំនួន០៥ផ្លាកស្ថិតនៅក្នុង ភូមិសាស្ត្រភូមិទួលគគីរ ឃុំទួលគគីរ ស្រុកមណ្ឌលសីមាខេត្តកោះកុង ។