/ / /

បណ្ឌិត អ៊ុក ភ័ក្ត្រា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាគណៈអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលថ្នាក់ខេត្ត ស្តីពី ជំរឿនសេដ្ឋកិច្ច នៅព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០២២ ខេត្តកោះកុង ដល់មន្ត្រីសម្របសម្រួលថ្នាក់ខេត្ត មន្ត្រីត្រួតពិនិត្យ និងមន្ត្រីសម្ភាសន៍

បណ្ឌិត អ៊ុក ភ័ក្ត្រា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាគណៈអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលថ្នាក់ខេត្ត ស្តីពី ជំរឿនសេដ្ឋកិច្ច នៅព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០២២ ខេត្តកោះកុង ដល់មន្ត្រីសម្របសម្រួលថ្នាក់ខេត្ត មន្ត្រីត្រួតពិនិត្យ និងមន្ត្រីសម្ភាសន៍ ដែលបានរៀបចំដោយមន្ទីរផែនការខេត្ត។ គណៈកម្មាជិការជាតិជំរឿនសេដ្ឋកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០២១ បានប្រជុំពិនិត្យ និងសម្រេចកំណត់កាលបរិច្ឆេទយោង នៃជំរឿនសេដ្ឋកិច្ចឡើងវិញ នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២២ ដោយផ្អែកតាមស្ថានភាព នៃការគាំទ្រផ្នែកហិរញ្ញវត្ថុសម្រាប់អនុវត្តការងារជំរឿនសេដ្ឋកិច្ច និងបរិការណ៍នៃការឆ្លងរីករាលដាលនៃជំងឺកូដ-១៩ ជាសកល រួមទាំងប្រទេសកម្ពុជាផងដែរ។ ដំណើរអនុវត្តជំរឿនសេដ្ឋកិច្ច នៅព្រះរាជាណាចក្រកម្ពុជា នេះគឺជាលើកទី២ហើយ ដែលប្រទេស យើងអនុវត្តលើកទី១ កាលពីឆ្នាំ២០១១ ក្រោមការជួយឧបត្ថម្ភគាំទ្រដោយ អង្គការ JICA ជប៉ុន ហើយ លើកទី២ ឆ្នាំ២០២២នេះ គឺប្រើប្រាស់ ថវិការដ្ឋទាំងស្រុង ។ ដំណើរការជំរឿនសេដ្ឋកិច្ច មានគោលបំណង សំខាន់គឺ៖

១-ដើម្បីទទួលបានទិន្ន័យស្ថិតិសម្រាប់ធ្វើរបាយការណ៍ ស្តីពីសេដ្ឋកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ២-ដើម្បីចងក្រងសំណុំឯកសារជាតិ ស្តីពីសកម្មភាពសេដ្ឋកិច្ចនៃគ្រប់វិស័យនៅក្នុងប្រទេសកម្ពុជាសម្រាប់ការ រៀបចំ គោលនយោបាយ យុទ្ធសាស្រ្ត ផែនការសកម្មភាព និងគម្រោងនានា ៣-ដើម្បីជំរុញកិច្ច អភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ចបរិស្ថាន វប្បធម៌ និងសុខុមាលភាព ប្រជាជនកម្ពុជា ៤-ផ្តល់នូវបញ្ជីអង្គភាពសេដ្ឋកិច្ចមេ សម្រាប់ធ្វើជាសំណាកគំរូសាកល ក្នុងការអង្កេតគំរូផ្សេងៗ ស្តីពីអាជីវកម្ម ធ្វើបច្ចុប្បន្នភាពនៃការរៀបចំបញ្ជីស្ថិតិអង្គភាពសេដ្ឋកិច្ចនៅកម្ពុជា៕

ថ្ងៃអង្គារ ៦ រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២ February 22, 2022

អត្ថបទផ្សេងទៀត

  • មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា/
    11/08/2026

    លោក យន សុជាតិ អនុប្រធានមន្ទីរ តំណាងលោក គង់ សំរិទ្ធ ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកោះកុង ចូលរួមកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តកោះកុង

  • ហេង គីមឆន/
    11/08/2026

    ឯកឧត្តម ថុង ណារុង ប្រធានក្រុមប្រឹក្សាខេត្តកោះកុង បានអញ្ជើញជាអធិបតី ដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តកោះកុង ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្ត និងលោកអភិបាលរងខេត្ត ព្រមទាំងលោក លោកស្រីមន្ត្រីរាជការពាក់ព័ន្ធ។

  • មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា/
    11/08/2026

    លោក គង់ សំរិទ្ធ ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកោះកុង បានអញ្ជើញចូលរួមកិច្ចប្រជុំ និងផ្ដល់យោបល់លើសេចក្ដីព្រាង “គោលនយោបាយជាតិស្ដីពីសង្គមកិច្ច”

  • រដ្ឋបាលស្រុកបូទុមសាគរ/
    11/08/2026

    លោក ប៊ូ វាសនា ប្រធានការិយាល័យសេដ្ឋកិច្ច និងអភិវឌ្ឍន៍សហគន៍ និងលោក សាត មុនីរិន្ទ ប្រធានការិយាល័យច្រកចេញចូលតែមួយ បានចូលរួមប្រជុំពិភាក្សាពិនិត្យការងារប្រតិភូកម្មចុះបញ្ជីសិប្បកម្មហានិភ័យ

  • រដ្ឋបាលស្រុកបូទុមសាគរ/
    11/08/2026

    លោក ក្រូច​ បូរីសីហា​ អភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរ​ បានអញ្ជើញចូលរួមពិធីឈាបនកិច្ចសព ឯកឧត្តម ឧត្តមសេនីយ៍ត្រី កាយសំរួម អតីតទីប្រឹក្សាក្រសួងការពារជាតិ និងជាទីប្រឹក្សារាជរដ្ឋាភិបាល

  • ហេង គីមឆន/
    11/08/2026

    លោក អ៊ូច ទូច នាយករដ្ឋបាល សាលាខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំ ពិភាក្សាការងារចាំបាច់មួយចំនួន ដែលរដ្ឋបាលខេត្តកោះកុងត្រូវបន្តអនុវត្ត