លោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាល ស្រុកស្រែអំបិល បានអញ្ជើញចូលរួមក្នុងពិធីសំណេះសំណាល និងប្រគល់ម៉ូតូ ជូនសិស្សានុសិស្សដែលបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និទ្ទេសA ឆ្នាំសិក្សា២០២០-២០២១ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ នាយឧត្តមសេនីយ៍ យន្ត មីន រដ្ឋលេខាធិការក្រសួងការពារជាតិ និង លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង នៅសាលាខេត្តកោះកុង។



