រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ជា សូវី អភិបាល នៃគណៈអភិបាល​ស្រុកកោះកុង ដឹកនាំកិច្ចប្រជុំ ស្តីពី​ការរៀបចំ​បែងចែក​ក្រុមការងាររៀបចំទីតាំងពីធីសំណេះសំណាល ស្តីពីវឌ្ឍនភាពការងារអភិវឌ្ឍន៍តំបន់រៀបរយសម្តេចពិជ័យសេនា និងតំបន់វិស្សមកាលនៅឃុំជ្រោយប្រស់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ

ស្រុកកោះកុង ៖ នៅព្រឹកថ្ងៃសុក្រ ២ រោច ខែមាឃ ឆ្នាំឆ្លូវត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២២ លោក ជា សូវី អភិបាល នៃគណៈអភិបាល​ស្រុកកោះកុង ដឹកនាំកិច្ចប្រជុំ ស្តីពី​ការរៀបចំ​បែងចែក​ក្រុមការងាររៀបចំទីតាំងពីធីសំណេះសំណាល ស្តីពីវឌ្ឍនភាពការងារអភិវឌ្ឍន៍តំបន់រៀបរយសម្តេចពិជ័យសេនា និងតំបន់វិស្សមកាលនៅឃុំជ្រោយប្រស់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកោះកុង នៅទីបញ្ជាការដ្ឋានកងវិស្វកម្ម១៧៨ ផ្លូវ ថ្នល់ ស្ថិតនៅភូមិជ្រោយប្រស់ ឃុំជ្រោយប្រស់ ស្រុកកោះកុង ខេត្តកោះកុង

កិច្ចប្រជុំនេះមានការចូលរួមពី​លោក លោកស្រី​អភិបាលរងស្រុក នាយករង​សាលាស្រុក ប្រធាន អនុប្រធាន និងមន្រ្តី​ការិយាល័យ អង្គភាពចំណុះរដ្ឋបាលស្រុក កងកម្លាំងទាំងបីប្រភេទ និងលោកមេឃុំជ្រោយប្រស់ នៅសាលប្រជុំសាលាស្រុកកោះកុង។

អត្ថបទទាក់ទង