វេលាម៉ោង ០២:០០នាទីរសៀល នៅរដ្ឋបាលសាលាស្រុកបូទុមសាគរ អាគារសាលប្រជុំ(ខ)បានបើកកិច្ចប្រជុំដោះស្រាយសម្របសម្រួល បញ្ហាទំនាស់ដីធ្លី ស្ថិតនៅក្នុងភូមិជីមាល ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង ក្រោមអធិបតីភាព ដឹកនាំកិច្ចប្រជុំរបស់លោក ក្រូច បូរីសីហា អភិបាលរង នៃគណៈអភិបាលស្រុកបូទុមសាគរ ប្រធានអង្គប្រជុំ នឹងជាអភិបាលរងទទួលបន្ទុក ដោះស្រាយសម្របសម្រួលវិវាទមូលដ្ឋានថ្នាក់ស្រុក ដោយមានការចូលរួមពីការិយាល័យភូមិបាលស្រុក អាជ្ញាធរ ឃុំ ភូមិ និងអ្នកពាក់ព័ន្ធ។
ក្រោមកិច្ចដឹកនាំរបស់លោកប្រធានអង្គប្រជុំ ដោយបានពន្យល់ណែនាំ ដល់ភាគីទាំងអស់បើកឲ្យចិត្តចូលរួមក្នុងកិច្ចប្រជុំសម្របសម្រួលនាពេលនេះ ដើម្បីទទួលបានភាពឈ្មះៗទាំងអស់គ្នា។
ក្រោយពីបានប្រជុំសម្របសម្រួលពិភាក្សា និងការសំណូមពរួចមក ភាគីទាំងអស់បានយល់ព្រមឯកភាពគ្នាតាមការដោះស្រាយសម្របសម្រួលរបស់រដ្ឋបាលស្រុក។
ប្រភពៈរដ្ឋបាលស្រុកបូទុមសាគរ
====================
ថ្ងៃព្រហស្បតិ៍ ១ រោច ខែមាឃ ឆ្នាំឆ្លូវ
ត្រីស័ក ពុទ្ធសករាជ ២៥៦៥
ត្រូវនឹងថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២
February 17, 2022