រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក សុខ ភិរម្យ អភិបាលរងស្រុក​កោះកុង តំណាងលោកអភិបាល នៃគណៈអភិបាល​កោះកុង​ ដឹកនាំប្រជុំពិភាក្សាពិគ្រោះយោបល់ជាមួយ​ក្រុមហ៊ុន អ៉ីលស៊ុង ហានីលយ៉ញ វេនឈ័រ ឯ.ក

ស្រុកកោះកុង ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១ រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២ លោក សុខ ភិរម្យ អភិបាលរងស្រុក​ តំណាងលោក ជា សូវី អភិបាល នៃគណៈអភិបាល​កោះកុង​ បានដឹកនាំកិច្ចប្រជុំពិភាក្សាដឹកនាំប្រជុំពិភាក្សាពិគ្រោះយោបល់ជាមួយ​ក្រុមហ៊ុន អ៉ីលស៊ុង ហានីលយ៉ញ វេនឈ័រ ឯ.ក ដើម្បីស្នើសុំមតិយោបល់ និង​អនុសាសន៍​ក្នុងការគ្រប់គ្រង និងរៀបចំទីតាំងសម្រាប់ទុកដាក់កាកសំណល់ ដែលកើតមានក្នុងទីតាំងស្នាក់ការរបស់បុគ្គលិកក្រុមហ៊ុន ស្ថិតនៅ​ភូមិត្រពាំងរូង ឃុំត្រពាំងរូង ស្រុកកោះកុង ខេត្តកោះកុង​។​

ក្រោយបញ្ចប់ការប្រជុំនៅសាលាប្រជុំសាលាស្រុកកោះកុង លោកអភិបាលរងស្រុក ក៏បានដឹកនាំក្រុមការងារស្រុក និងតំណាងក្រុមហ៊ុន អ៉ីលស៊ុង ហានីលយ៉ញ វេនឈ័រ ឯ.ក ចុះពិនិត្យនូវទីតាំងជាក់ស្តែងមួយកន្លែងនៅភូមិត្រពាំងរូង ឃុំត្រពាំងរូង សម្រាប់ការទុកដាក់នូវកាកសំណល់​របស់បុគ្គលិកក្រុមហ៊ុន ដែលឋិតនៅក្នុងដំណាក់កាលប្រតិបត្តិគម្រោងលើកកម្រិតផ្លូវជាតិលេខ៤៨ ប្រវែង ១៤៨គ.ម ពីស្រុកស្រែអំបិល​ដល់ក្រុង​ខេមរភូមិន្ទ ដែលប្រើប្រាស់​ហិរញ្ញប្បទានពី​សាធារណរដ្ឋ​កូរ៉េផងដែរ។​

អត្ថបទទាក់ទង