/ / /

លោក ហាក់ ឡេង អភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរ បានដឹកនាំក្រុមការងារស្រុកដោយមានការចូលរួមពីអាជ្ញាធរភូមិឃុំបានទៅជួបបងប្អូនប្រជាពលរដ្ឋនៅក្នុងភូមិប្រលាននិងភូមិសុវណ្ណាបៃតង ឃុំកណ្ដោល ស្រុកបូទុមសាគរ ខេត្តកោះកុង ដើម្បីចុះទៅពិនិត្យតាមកាស្នើសុំពីបងប្អូនប្រជាពលរដ្ឋ ក្រោយពីបងប្អូនប្រជាពលរដ្ឋបានស្មគ្រ័ចិត្តវិលត្រលប់ពីការបោះតង់លើដីរដ្ឋកាលពីថ្ងៃទី២៩ ខែមករា រហូតដល់ថ្ងៃទី១១ ខែកុម្ភះ ឆ្នាំ២០២២

លោក ហាក់ ឡេង អភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរ បានដឹកនាំក្រុមការងារស្រុកដោយមានការចូលរួមពីអាជ្ញាធរភូមិឃុំបានទៅជួបបងប្អូនប្រជាពលរដ្ឋនៅក្នុងភូមិប្រលាននិងភូមិសុវណ្ណាបៃតង ឃុំកណ្ដោល ស្រុកបូទុមសាគរ ខេត្តកោះកុង ដើម្បីចុះទៅពិនិត្យតាមកាស្នើសុំពីបងប្អូនប្រជាពលរដ្ឋ ក្រោយពីបងប្អូនប្រជាពលរដ្ឋបានស្មគ្រ័ចិត្តវិលត្រលប់ពីការបោះតង់លើដីរដ្ឋកាលពីថ្ងៃទី២៩ ខែមករា រហូតដល់ថ្ងៃទី១១ ខែកុម្ភះ ឆ្នាំ២០២២។  ក្រោយពី លោកអភិបាលស្រុក ចុះជួបបងប្អូនប្រជាពលរដ្ឋតាមខ្នងផ្ទះនីមួយៗ ក្រុមការងារក៏បានស្តាប់ពីបញ្ហា សំណូមពរ និងបានធ្វើការបកស្រាយជូនបងប្អូនប្រជាពលរដ្ឋព្រមទាំងបានដោះស្រាយបញ្ហាផ្សេងៗបានមួយចំនួនមានដូចជា៖

        ១)សុំតភ្លើងអគ្គីសនីចូលទៅខាងចុងភូមិប្រវែងប្រហែល១០០មថែមទៀតនៅចំណុចភ្នំទេព

        ២)ស្នើសុំតម្លើងអំពូលភ្លើងសូឡាដែលដំណើរការដោយថាមពលពន្លឺព្រះអាទិត្យចំនួន៨អំពូល ដាក់តាមបណ្តោយផ្លូវច្រកចូលទៅចំណុចភ្នំទេព

        ៣)ទទួលយកកូនស្រីរបស់បងស្រីម្នាក់ដែលបាក់ដៃយកទៅពិនិត្យមើលអាការះនៃជំងឺដើម្បីព្យាបាល

        ៤)ជួយដោះស្រាយបង្គន់អនាម័យ និងតម្លើងអំពូលសូឡា២ដើមនៅភូមិសុវណ្ណាបៃតង

        ៥)ចេញប័ណ្ណក្រីក្រជូនគ្រួសារដែលក្រីក្របានទៅសំរាកព្យាបាលនៅមន្ទីពេទ្យរដ្ឋ។

        ៦)តម្លើងអំពូលសូឡា២ដើមបន្ថែមនៅភូមិប្រលាន។ នាឱកាសនោះដែរ លោក ហាក់ ឡេង អភិបាលស្រុក បានផ្តល់ការប្រឹក្សាជូនក្រុមគ្រួសារដែលមានដីការកោះហៅពីតុលាការខេត្តកោះកុងផងដែរ។

ប្រភពៈរដ្ឋបាលស្រុកបូទុមសាគរ

====================

ថ្ងៃពុធ ១៥ កើត ខែមាឃ ឆ្នាំឆ្លូវ

ត្រីស័ក ពុទ្ធសករាជ ២៥៦៥

ត្រូវនឹងថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២

ថ្ងៃនេះ ជាថ្ងៃសីល និងពេញបូណ៌មី

ខែកុម្ភៈ 16, 2022

ពិធីបុណ្យមាឃបូជា (Meak Bochea)

អត្ថបទផ្សេងទៀត

  • រដ្ឋបាលស្រុកគិរីសាគរ/
    28/03/2026

    រដ្ឋបាលឃុំភ្ញីមាស បានចុះពិនិត្យទីតាំងផ្លូវបេតុង១ខ្សែ ដែលមានប្រវែង៤៦០ម ទទឹង៧ម៉ែត្រ កម្រាស់០.១៥ម៉ែត្រ បានសាងសង់១០០%ដោយក្រុមហ៊ុនឈ្មោះ កក់ ស៊ុនសេង មូនិធិឃុំឆ្នាំ២០២៥ ទីតាំងស្ថិតនៅភូមិតានី និងភូមិកៀនក្រឡាញ់

  • រដ្ឋបាលស្រុកគិរីសាគរ/
    28/03/2026

    រដ្ឋបាលឃុំព្រែកខ្សាច់ បានបើកកិច្ចប្រជុំសាមញ្ញលើកទី៤៦ អាណត្តិ ទី៥ ឆ្នាំទី៤ របស់ក្រុមប្រឹក្សាឃុំ

  • រដ្ឋបាលស្រុកគិរីសាគរ/
    27/03/2026

    រដ្ឋបាលឃុំភ្ញីមាស បានដឹកនាំកិច្ចប្រជុំសាមញ្ញ លើកទី៤៦ អាណត្តិទី៥ ឆ្នាំទី៤ របស់ក្រុមប្រឹក្សាឃុំភ្ញីមាស

  • រដ្ឋបាលស្រុកមណ្ឌលសីមា/
    27/03/2026

    កិច្ចប្រជុំគណៈកម្មាធិការទទួល បន្ទុកកិច្ចការនារី និងកុមារ សម្រាប់ខែមីនា ឆ្នាំ២០២៦ និងកិច្ចប្រជុំសាមញ្ញលើកទី៤៦ ឆ្នាំទី៤ អាណត្តិទី៥ របស់ក្រុមប្រឹក្សាឃុំប៉ាក់ខ្លង

  • រដ្ឋបាលស្រុកមណ្ឌលសីមា/
    27/03/2026

    លោកស្រី ចា អែត ជំទប់ទី១ ឃុំប៉ាក់ខ្លង ដឹកនាំសមាជិកក្រុមប្រឹក្សាឃុំ ស្មៀនឃុំ និងជំនួយការរដ្ឋបាលឃុំ សហការជាមួយមន្ត្រីវិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការ ចុះប្រតិបតិ្តការសម្ភាសន៍ ស្រង់ទិន្នន័យអង្កេតប្រជាសាស្រ្ត និងសុខភាពកម្ពុជាឆ្នាំ២០២៥-២០២៦ នៅសាលាឃុំប៉ាក់ខ្លង

  • រដ្ឋបាលស្រុកមណ្ឌលសីមា/
    27/03/2026

    លោក រាជ​ និមល​ ប្រធាន ការិយាល័យ អប់រំ យុវជន និង កីឡា និង​លោក​ ណាវ​ ផល្លា​មន្ត្រី​ការិយាល័យ​អប់រំ​ យុវជន​ និង​កីឡា​ ស្រុកមណ្ឌលសីមា បាន​ចូលរួម​វគ្គ​សិក្ខាសាលា​ ស្តី​ពី​ការ​ប្រើ​ប្រាស់​ប្រព័ន្ធ​បច្ចេក​វិទ្យា​សម្រាប់​ការ​រៀប​ចំ​របាយការណ៍​សមិទ្ធកម្ម​សាលារៀន​ ក្រោម​អធិបតីភាព លោក ឃួន ង៉ុយ អនុប្រធាន​ការិយាល័យ​ផែនការ​ និង​គ្រប់គ្រង​ជំនួយ​នៃ​មន្ទីរ​អប់រំ​ យុវជន​ និង​កីឡា​ខេត្ត​កោះកុង​ នៅ​សាល​ប្រជុំ​វិទ្យាល័យ​ស្រែអំបិល​ ស្រុក​ស្រែអំបិល​ ខេត្ត​កោះកុង