រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

វេលាម៉ោង ០៩:០០នាទីព្រឹក នៅរដ្ឋបាលសាលាស្រុកបូទុមសាគរ អាគារសាលប្រជុំ(ខ)បានបើកកិច្ចប្រជុំដោះស្រាយសម្របសម្រួល បញ្ហាទំនាស់ដីធ្លីមួយកន្លែង ស្ថិតនៅក្នុងភូមិជីត្រេះ ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង ក្រោមអធិបតីភាព ដឹកនាំកិច្ចប្រជុំរបស់លោក ក្រូច បូរីសីហា អភិបាលរង នៃគណៈអភិបាលស្រុកបូទុមសាគរ

វេលាម៉ោង ០៩:០០នាទីព្រឹក នៅរដ្ឋបាលសាលាស្រុកបូទុមសាគរ អាគារសាលប្រជុំ(ខ)បានបើកកិច្ចប្រជុំដោះស្រាយសម្របសម្រួល បញ្ហាទំនាស់ដីធ្លីមួយកន្លែង  ស្ថិតនៅក្នុងភូមិជីត្រេះ ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង ក្រោមអធិបតីភាពដឹកនាំកិច្ចប្រជុំរបស់លោក ក្រូច បូរីសីហា អភិបាលរង នៃគណៈអភិបាលស្រុកបូទុមសាគរ ប្រធានអង្គប្រជុំ នឹងជាអភិបាលរងទទួលបន្ទុក ដោះស្រាយសម្របសម្រួលវិវាទមូលដ្ឋានថ្នាក់ស្រុក ដោយមានការចូលរួមពីការិយាល័យភូមិបាលស្រុក អាជ្ញាធរ ឃុំភូមិ និងអ្នកពាក់ព័ន្ធ ។

ក្រោយពីបានប្រជុំសម្របសម្រួលពិភាក្សាគ្នារួចមក ភាគីពាក់ព័ន្ធមិនបានស្រុះស្រួសគ្នានៅឡើយទេ ដូចនេះដើម្បីរកនិតិវិធីដំណោះស្រាយឈរលើគោលការណ៍ឈ្នះទាំងអស់គ្នា លោកប្រធានអង្គប្រជុំ បានពន្យល់់ណែនាំ ចំណុចល្អជូនឲ្យភាគីទាំងអស់យកទៅគិតពិចារណាពិភាក្សា ពិគ្រោះយោបល់គ្នា និងអញ្ជើញភាគីពាក់ព័ន្ធទាំងអស់មកសម្របសម្រួលម្តងទៀត។

ប្រភពៈរដ្ឋបាលស្រុកបូទុមសាគរ

====================

ថ្ងៃពុធ ១៥ កើត ខែមាឃ ឆ្នាំឆ្លូវ

ត្រីស័ក ពុទ្ធសករាជ ២៥៦៥

ត្រូវនឹងថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២

ថ្ងៃនេះ ជាថ្ងៃសីល និងពេញបូណ៌មី

February 16, 2022

ពិធីបុណ្យមាឃបូជា (Meak Bochea)

អត្ថបទទាក់ទង