/ / /

ពិធីចុះកិច្ចព្រមព្រៀងព្រៃសហគមន៍ រវាងខណ្ឌរដ្ឋបាលព្រៃឈើកោះកុង និងគណៈកម្មការគ្រប់គ្រងសហគមន៍ ព្រៃឈើសាមគ្គីព្រែកជីក ឃុំជីខលើ ស្រុកស្រែអំបិល

នាយខណ្ឌរដ្ឋបាលព្រៃឈើកោះកុង ដឹកនាំមន្ត្រីខណ្ឌ ផ្នែក សង្កាត់រដ្ឋបាលព្រៃឈើ សហការជាមួយការិយាល័យជំនាញ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង អាជ្ញាធរស្រុកស្រែអំបិល បានរៀបចំពិធីចុះកិច្ចព្រមព្រៀងព្រៃសហគមន៍ រវាងខណ្ឌរដ្ឋបាលព្រៃឈើកោះកុង និងគណៈកម្មការគ្រប់គ្រងសហគមន៍ ព្រៃឈើសាមគ្គីព្រែកជីក ឃុំជីខលើ ស្រុកស្រែអំបិល ខេត្តកោះកុង។ ពិធីចុះកិច្ចព្រមព្រៀងប្រព្រឹត្តទៅនៅក្នុងបរិវេណ វត្តមុន្នីជីខលើ ឃុំជីខលើ ស្រុកស្រែអំបិលខេត្តកោះកុង ក្រោមអធិបតីភាពលោក ឈាន ដានី អនុប្រធានរដ្ឋបាលព្រៃឈើ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុទទួលបន្ទុកជាប្រធានរដ្ឋបាលព្រៃឈើ លោក លី ច័ន្ទរាសី អភិបាលរង នៃគណៈអភិបាលស្រុកស្រែអំបិល ព្រមទាំងមានការចូលរួមពីលោក ហេង គ្រឹស្នា នាយអធិការដ្ឋានរដ្ឋបាលព្រៃឈើឈូងសមុទ្រ លោកស្រី អ៊ីម ម៉ារាឌី ប្រធានការិយាល័យសហគមន៍ព្រៃឈើ រួមនិងមន្ត្រីជំនាញពាក់ព័ន្ធនានា នៃរដ្ឋបាលស្រុកស្រែអំបិល សមាជិកសហគមន៍ព្រៃឈើសាមគ្គីព្រែកជីក លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សនៃអនុវិទ្យាជីខលើ និងកងកម្លាំងប្រដាប់អាវុធ សរុបរួមទាំងអស់ ចំនួន ១៨៩ នាក់។ ក្នុងពិធីនេះផងដែរ ក៏មានការដាំកូនឈើប្រភេទប្រណិតធ្នង់ (ធ្នង់ក្រអូប ) ចំនួន ៥០ ដើម ក្នុងបរិវេណ វត្តមុន្នជីខលើ និងចុងបញ្ចប់នៃកម្មវិធី មានការហូបនំបញ្ចុកសាមគ្គី។

អត្ថបទផ្សេងទៀត

  • រដ្ឋបាលស្រុកគិរីសាគរ/
    02/09/2026

    រដ្ឋបាលឃុំភ្ញីមាស បានចុះសួរសុខទុក្ខ និងស្រង់ទិន្នន័យអតីតយុវជនជាសមាជិក អ.ន.ក ឃុំ ចំនួន៤ គ្រួសារ ស្ថិតនៅភូមិទាំងបី នៃឃុំភ្ញីមាស

  • ហេង គីមឆន/
    02/09/2026

    សេចក្តីណែនាំ ស្តីពីការចូលរួមអបអរសាទរទិវារអក្សរកម្មជាតិ ០៨ កញ្ញា ឆ្នាំ២០២៦

  • ហេង គីមឆន/
    02/09/2026

    លោក ជា សូវី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញបើកស្រោមលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅអនុវិទ្យាល័យ ជា ស៊ីម ស្មាច់មានជ័យ

  • រដ្ឋបាលស្រុកគិរីសាគរ/
    02/09/2026

    វិទ្យាល័យកោះស្ដេច នៃស្រុកគិរីសាគរ ជាសិស្សដំបូងដែលបានទទួលបាននិទ្ទេសAបេក្ខជន យ៉ា ស៊ីណា

  • ហេង គីមឆន/
    01/09/2026

    លោកឧត្តមសេនីយ៍ទោ គង់ មនោ ស្នងការនគរបាលខេត្តកោះកុង អមដំណើរដោយលោក​ឧត្ដមសេនីយ៍​ត្រី​ នឹម​ ពិសី​ ស្នងការរងផែនការងារធនធានមនុស្ស និងលោក​វរសេនីយ៍ឯក​ អ៊ុក​ សាលី​ នាយការិយាល័យបុគ្គលិក អញ្ជើញចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយ និងណែនាំតម្រង់ទិសអំពីដំណើរការប្រឡងប្រជែងជ្រើសរើសក្របខ័ណ្ឌនគរបាលជាតិបំពេញជួសប្រចាំឆ្នាំ២០២៦

  • រដ្ឋបាលស្រុកកោះកុង/
    01/09/2026

    លោក លៀង សាម៉ាត មេឃុំត្រពាំងរូង និងលោកលោកស្រីមាជិកក្រុមប្រឹក្សាឃុំ បានញ្ជើញចូលរួមជាមួយ លោក សុវណ្ណ ប៊ុនធឿន អភិបាល នៃគណ:អភិបាលស្រុកកោះកុង បានចុះចែកអំណោយនៅភូមិព្រែកអង្គុញ ។