ស្រុកកោះកុង ៖ នៅព្រឹកថ្ងៃពុធ ៨ កើត ខែមាឃ ឆ្នាំឆ្លូវត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២២ លោកស្រី អ៊ិន សុភី អភិបាលរង នៃគណៈអភិបាលស្រុកកោះកុង ដឹកនាំកិច្ចប្រជុំពិភាក្សា ស្តីពីការងារអនុវត្តគម្រោងអភិវឌ្ឍរបស់រដ្ឋបាលស្រុកកោះកុង សម្រាប់ឆ្នាំ២០២២ នៅក្នុងឃុំត្រពាំងរូង ដើម្បីពិភាក្សាលើការងារ៖
១.រៀបចំការអនុវត្តការងារឲ្យមានប្រសិទ្ធភាព
២.ពិភាក្សាលើការអនុវត្តគម្រោងក្នុងឃុំត្រពាំងរូង សម្រាប់ឆ្នាំ២០២២
៣.ណែនាំឲ្យរដ្ឋបាលឃុំត្រពាំងរូង ជួយផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឲ្យយក់ជ្រាបពីអត្ថប្រយោជន៍ពីគម្រោងអភិវឌ្ឍរបស់រដ្ឋបាលស្រុកកោះកុង
ក្នុងកិច្ចប្រជុំនោះ ក៏មានការចូលរួមពីប្រធានការិយាល័យ អង្គភាពពាក់ព័ន្ធចំណុះរដ្ឋបាលស្រុកកោះកុង លោកស្រីមេឃុំត្រពាំងរូង ក្រុមប្រឹក្សាឃុំត្រពាំងរូង និងមេភូមិទាំង៤ នៃឃុំត្រពាំងរូង នៅសាលប្រជុំសាលាស្រុកកោះកុង។