/ / /

លោក យ៉ង់ យ៉ិន សមាជិកក្រុមប្រឹក្សាស្រុក តំណាងលោក ម៉ាស់ សុជា ប្រធានក្រុមប្រឹក្សា បានដឹកនាំសមាជិកក្រុមប្រឹក្សាស្រុក និងមន្ត្រីរាជការសាលាស្រុក ចូលរួមរំលែកទុក្ខ និងនាំយកបច្ច័យ និងគ្រឿងបរិភោគមួយចំនួន ចូលរួមក្នុងពិធីបុណ្យសពលោក នូ ហឺយ ត្រូវជាជីតារបស់លោក ហុង ប្រុស អភិបាលរងស្រុកស្រែអំបិល

លោក យ៉ង់ យ៉ិន សមាជិកក្រុមប្រឹក្សាស្រុក តំណាងលោក ម៉ាស់ សុជា ប្រធានក្រុមប្រឹក្សា បានដឹកនាំសមាជិកក្រុមប្រឹក្សាស្រុក និងមន្ត្រីរាជការសាលាស្រុក ចូលរួមរំលែកទុក្ខ និងនាំយកបច្ច័យ និងគ្រឿងបរិភោគមួយចំនួន ចូលរួមក្នុងពិធីបុណ្យសពលោក នូ ហឺយ ត្រូវជាជីតារបស់លោក ហុង ប្រុស អភិបាលរងស្រុកស្រែអំបិល នៅគេហដ្ឋាន ស្ថិតនៅចំណុចថ្នាល់បំបែកស្រែអំបិល ភូមិអូរជ្រៅ ឃុំបឹងព្រាវ ស្រុកស្រែអំបិល ខេត្តកោះកុង។ បច្ច័យ និងគ្រឿងបរិភោគ រួមមាន អង្ករ៥០គ.ក្រ មី២កេស ត្រីខ២យួរ ទឹកត្រី២យួរ ទឹកបរិសុទ្ធ២កេស ម៉ាស២ប្រអប់ ជែលលាងដៃ២ដប និងបច្ច័យ ៣,១៥០,០០០រៀល។

____
ប្រភព: ឡូ រដ្ឋា

អត្ថបទផ្សេងទៀត

  • រដ្ឋបាលក្រុងខេមរភូមិន្ទ/
    13/06/2026

    លោក ទួន ភារម្យ អភិបាលរង នៃគណៈអភិបាលក្រុងខេមរភូមិន្ទ បានអញ្ជើញចូលរួមកិច្ចប្រជុំពិគ្រោះយោបល់ និងការដាក់ឱ្យដំណើរការគម្រោងរេដបូកព្រៃ កោងកាងនៃដែនជម្រក សត្វព្រៃពាមក្រសោប និងតំបន់រ៉ាមសារកោះកាពិ ក្នុងភូមិសាស្រ្តខេត្តកោះកុង

  • រដ្ឋបាលក្រុងខេមរភូមិន្ទ/
    13/06/2026

    លោក ឈឹម ចិន អភិបាលរង នៃគណៈអភិបាលក្រុងខេមរភូមិន្ទ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំពិភាក្សាស្តីពី«ការរៀបចំរបាយការណ៍ អំពីលទ្ធផលប្រតិបត្តិការត្រួតពិនិត្យ និងបង្រ្កាបទីតាំងស្តុកទុក និងការចែកចាយផលិតផលបង្កកនៅតាមភូមិសាស្រ្តនានាក្នុងខេត្តកោះកុង»

  • រដ្ឋបាលក្រុងខេមរភូមិន្ទ/
    13/06/2026

    វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាក្រុងខេមរភូមិន្ទ ជាមួយប្រជាពលរដ្ឋក្នុងមូលដ្ឋាន

  • ហេង គីមឆន/
    13/06/2026

    ឧត្តមសេនីយ៍ត្រី ឥន្ទ វណ្ណរិទ្ធ នាយករង នាយកដ្ឋានវិស្វកម្ម ក្រសួងការពារជាតិ បរិច្ចាគថវិកាចំនួន ២០០,០០០ រៀល ជូនសាខាកាកបាទក្រហមកម្ពុជា​ខេត្តកោះកុង ដើម្បីអបអរទិវា ៨ ឧសភា ២០២៦

  • ហេង គីមឆន/
    13/06/2026

    ឯកឧត្តម វ៉ា ស៊ិនភីរិទ្ធ សមាជិកក្រុមប្រឹក្សាខេត្តកោះកុង បរិច្ចាគថវិកាចំនួន ២០០,០០០ រៀល ជូនសាខាកាកបាទក្រហមកម្ពុជា​ខេត្តកោះកុង ដើម្បីអបអរទិវា ៨ ឧសភា ២០២៦

  • រដ្ឋបាលក្រុងខេមរភូមិន្ទ/
    13/06/2026

    លោកស្រី ស៊ិន ចរិយា អភិបាលរង នៃគណៈអភិបាលក្រុងខេមរភូមិន្ទ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយ ដើម្បីលើកកម្ពស់ការយល់ដឹង ស្ដីពីបទដ្ឋានគតិយុត្ត យន្តការគ្រប់គ្រង និងបទដ្ឋានបច្ចេកទេស សម្រាប់ការធ្វើអាជីវកម្មខ្សាច់ប្រកបដោយការទទួលខុសត្រូវ