/ / /

លោកស្រី ឈុន រ៉ាវុធ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតីភាព ក្នុងឱកាសទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ០១ ធ្នូ ឆ្នាំ២០១៩ ក្រោមប្រធានបទ “ទាំងអស់គ្នាចូលរួមជាចរន្តជាតិមួយ ក្នុងការទប់ស្កាត់ ការរីករាលដាលនៃមេរោគអេដស៍ និងជំងឺអេដស៍” នៅខេត្តកោះកុង

លោកស្រី ឈុន រ៉ាវុធ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតីភាព ក្នុងឱកាសទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ០១ ធ្នូ ឆ្នាំ២០១៩ ក្រោមប្រធានបទ “ទាំងអស់គ្នាចូលរួមជាចរន្តជាតិមួយ ក្នុងការទប់ស្កាត់ ការរីករាលដាលនៃមេរោគអេដស៍ និងជំងឺអេដស៍” នៅខេត្តកោះកុង។

លោកស្រីអភិបាលរងខេត្ត បានអាននូវសារលិខិត របស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជា ឥស្សរជនឆ្នើមថ្នាក់ជាតិ នៃវេទិកាភាពជាអ្នកដឹកនាំ តំបន់អាស៊ី-ប៉ាស៊ីហ្វិក ឆ្លើយតបមេរោគអេដស៍ និងជំងឺអេដស៍ និងការអភិវឌ្ឍនៅកម្ពុជា។ ប្រធានបទដែលបានកំណត់ឡើងនេះ មានគោលបំណងគូសបញ្ជាក់ពីការប្ដេជ្ញាចិត្តខ្ពស់របស់រាជរដ្ឋាភិបាល ក្នុងការបន្តបញ្ហាអេដស៍នៅព្រះរាជាណាចក្រកម្ពុជា នៅឆ្នាំ២០២៥។ ក្នុងរយៈពេល ២៨ ឆ្នាំកន្លងមកនេះ រាជរដ្ឋាភិបាលកម្ពុជារួមជាមួយដៃគូសហប្រតិបត្តិការជាតិ អន្តរជាតិ អង្គការសង្គមស៊ីវិល វិស័យឯកជន ផ្នែកសាសនា និងកាកបាទក្រហមកម្ពុជា បានខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍ រហូតសម្រេចបាននូវការទប់ស្កាត់ការរីករាលដាលមេរោគអេដស៍ ជំងឺអេដស៍ ធ្វើឲ្យអត្រាផ្ទុកមេរោគអេដស៍ក្នុងចំណោមប្រជាពលរដ្ឋចាប់ពីអាយុ ១៥ ទៅ ៤៩ ឆ្នាំ បានបន្តធ្លាក់ចុះពី ១.៦% នៅឆ្នាំ១៩៩៨ មកនៅ ១% នៅឆ្នាំ២០០៦ នឹងធ្លាក់ចុះជាបន្តបន្ទាប់មកនៅ ០.៨% នៅឆ្នាំ២០១០ និង ០.៥% នៅឆ្នាំ២០១៩នេះ។ ថ្វីត្បិតព្រះរាជាណាចក្រកម្ពុជា សម្រេចបាននៅសម្ធិផលធំធេង នឹងទទួលបានជោគជ័យជាបន្តបន្ទាប់យ៉ាងណាក៏ដោយ ក៏ស្ថានភាពជោគជ័យរបស់យើងនៅផុយស្រួយនៅឡើយ ព្រោះថាយើងអាចភ្លេចអេដស៍ តែអេតពុំភ្លេចយើងឡើយ។ បើយើងធ្វេសប្រហែសតែមិនតិចដោយប្រការណាមួយនោះ ការរីករាលដាលមេរោគអេដស៍និងអាចផ្ទុះឡើងវិញជាមិនខានឡើយ ជាពិសេសយើងនៅមានការព្រួយបារម្ភក្នុងចំណោម ក្រុមបុរសរួមភេទជាមួយបុរស ក្រុមបំប្លែងភេទ ក្រុមអ្នកប្រើប្រាស់នឹងចាក់គ្រឿងញៀន ក្រុមស្ត្រីបម្រើការងារក្នុងគ្រឹះស្ថានកម្សាន្តសប្បាយមនុស្សពេញវ័យ ក្រុមយុវវ័យ ក្រុមប្រជាពលរដ្ឋចំណាកស្រុកជាដើម។
សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានដល់អនុសាសន៍ :
១-សូមសាខាកាកបាទក្រហមកម្ពុជា យុវជន អ្នកស្ម័គ្រចិត្ត ពង្រឹង ពង្រីកសកម្មភាពផ្សព្វផ្សាយ អប់រំ លើកកម្ពស់ការយល់ដឹងពីបញ្ហាអេដស៍ឱ្យបានដល់សហគមន៍ជនបទ នឹងត្រូវផ្ដល់ការជួយឧបត្ថម្ភគាំពារដល់អ្នកផ្ទុកមេរោគអេដស៍ អ្នកជំងឺអេដស៍។
២-ចំពោះអ្នកដែលសង្ស័យថា ជំនួយបានប្រឈមនឹងការឆ្លងមេរោគអេដស៍ សូមប្រញាប់រួសរាន់ទៅពិនិត្យឈាមរកមេរោគអេដស៍ នឹងទៅទទួលសេវាថែទាំ ពីមណ្ឌលសុខភាពឱ្យបានទៀងទាត់ តាមទាំងជីវាំងដាច់ខាតកុំចម្លងទៅអ្នកដទៃ និងចូលរួមសហការ ឱភ្នំផ្សព្វផ្សាយឲ្យបានទូលំទូលាយ។
៣-ចំពោះស្ត្រីមានផ្ទៃពោះ ត្រូវទៅពិនិត្យសុខភាពឱ្យបានទៀងទាត់ និងជាពិសេសឆាប់ធ្វើតេស្តឈាម ដើម្បីទទួលសេវាការពារជម្លងមេរោគអេដស៍ទៅទារក និងជំរុញលើកទឹកចិត្តដៃគូមកពិនិត្យ នឹងទទួលសេវាព្យាបាលទាំងអស់គ្នា។
៤-សូមបងប្អូនជនរួមជាតិទាំងអស់ ត្រូវបន្តស្វែងយល់ពីការបង្ការមេរោគអេដស៍ និងការពាក្យខ្លួនកុំឲ្យឆ្លងមេរោគអេដស៍នេះជាដាច់ខាត ជាពិសេសក្មួៗជាយុវជន យុវនារី ត្រូវប្រុងប្រយ័ត្ន និងចងចាំថាការការពារគឺចាប់ផ្ដើមពីខ្លួនអ្នកផ្ទាល់។
៥-មិនត្រូវមាក់ងាយ និងរើសអើងចំពោះអ្នកផ្ទុកមេរោគអេដស៍ និងអ្នកជំងឺអេដស៍ជាដាច់ខាត ហើយត្រូវបង្កើតបរិយាកាសគាំទ្រ ដល់ក្រុមប្រឈមខ្ពស់នៅគ្រប់ទីកន្លែង ដើម្បីទទួលបានសេវាសុខភាព សេវាគាំពារសង្គម និងការពារតាមផ្លូវច្បាប់។
៦-សូមអ្នកទុកមេរោគអេដស៍កុំមានការខ្មាស់អៀន និងរើសអើងខ្លួនឯងហើយត្រូវប្រញាប់រួសរាន់ទៅទទួលការប្រឹក្សា និងការព្យាបាលឲ្យទាន់ពេលវេលា៕

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    02/09/2026

    ដំណើរការ ននៃការបេីកការដ្ឋានសាងសង់អង់តែន ១កន្លែង​ ស្ថិតនៅភូមិជាំស្លា​ ឃុំជីផាត​ ស្រុកថ្មបាំង​ ខេត្ត​កោះកុង​ ) ក្រុមហ៊ុនបានឈូសឆាយដីហ៊ុមព័ទ្ធសម្រាប់សាងសង់បង្គោល ធ្វើការចាក់គ្រឹះជើងតាង ស្ថានីយ៍បង្គោលអង់តែនទូរស័ព្ទ

  • ហេង គីមឆន/
    02/09/2026

    សេចក្តីណែនាំ ស្តីពីការរៀបចំប្រារព្ធពិធីគោរពរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា រំលឹកខួបលើកទី៣៣ “ទិវាប្រកាសរដ្ឋធម្មនុញ្ញ”

  • រដ្ឋបាលស្រុកគិរីសាគរ/
    02/09/2026

    រដ្ឋបាលឃុំភ្ញីមាស បានចុះសួរសុខទុក្ខ និងស្រង់ទិន្នន័យអតីតយុវជនជាសមាជិក អ.ន.ក ឃុំ ចំនួន៤ គ្រួសារ ស្ថិតនៅភូមិទាំងបី នៃឃុំភ្ញីមាស

  • ហេង គីមឆន/
    02/09/2026

    សេចក្តីណែនាំ ស្តីពីការចូលរួមអបអរសាទរទិវារអក្សរកម្មជាតិ ០៨ កញ្ញា ឆ្នាំ២០២៦

  • ហេង គីមឆន/
    02/09/2026

    លោក ជា សូវី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញបើកស្រោមលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅអនុវិទ្យាល័យ ជា ស៊ីម ស្មាច់មានជ័យ

  • រដ្ឋបាលស្រុកគិរីសាគរ/
    02/09/2026

    វិទ្យាល័យកោះស្ដេច នៃស្រុកគិរីសាគរ ជាសិស្សដំបូងដែលបានទទួលបាននិទ្ទេសAបេក្ខជន យ៉ា ស៊ីណា