នារសៀលថ្ងៃ ចន្ទ ទី ៧ ខែកុម្ភៈ ឆ្នាំ២០២២ នៅសាលប្រជុំមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកោះកុង បានរៀបចំកិច្ចប្រជុំសាមញ្ញប្រចាំខែមករា ឆ្នាំ២០២២ ដើម្បីបូកសរុបលទ្ធផលការងារដែលអនុវត្តបាន បញ្ហាប្រឈម ដំណោះស្រាយ និងលើកទិសដៅការងារបន្តរសម្រាប់ខែ កុម្ភៈ ឆ្នាំ២០២២។ កម្មវិធីប្រជុំនេះបានរៀបចំឡើងក្រោមអធិបតិយភាព លោក អៀង ដារ៉ាវុធ ប្រធានមន្ទីរ និង លោកអនុប្រធានមន្ទីរ២រូបជាគណៈអធិបតី ព្រមទាំងមន្ត្រីរាជការក្រោមឱវាទមន្ទីរសរុប ១៣ រូប ស្រី៤រូប ចូលរួមជាសមាជិកក្នុងកិច្ចប្រជុំ។ លោក អៀង ដារ៉ាវុធ បានកោតសរសើរចំពោះមន្ត្រីការិយាល័យជំនាញដែលបានខិតខំប្រឹងប្រែងអនុវត្តការងារកន្លងមកទទួលបានលទ្ធផលល្អ និងផ្តាំផ្ញើរដល់បណ្តាការិយាល័យជំនាញខិតខំបន្តរការងារខែបន្ទាប់អោយបានកាន់តែប្រសើរថែមទៀត។ កិច្ចប្រជុំបានបញ្ចប់នៅវាលាម៉ោង៤ និងសូន្យនាទីរសៀលនាថ្ងៃខែឆ្នាំដដែលក្រោមបរិយាកាសសោមនស្សរីករាយ៕