រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ឯក ម៉ឹង ប្រធាន​ក្រុមប្រឹក្សា​ស្រុកកោះកុង​ ដឹកនាំលោក លោកស្រីសមាជិកក្រុមប្រឹក្សាស្រុក និងមន្រ្តីរាជការនៃរដ្ឋបាលស្រុកកោះកុង ជួបសំណេះសំណាល​សួរសុខទុក្ខ​លោក ពុទ្ធិ សែន សមាជិក​ក្រុមប្រឹក្សា​ស្រុកកោះកុង​

ស្រុកកោះកុង ៖ នៅព្រឹកថ្ងៃសៅរ៍ ៤ កើត ខែមាឃ ឆ្នាំឆ្លូវត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២២ លោក ឯក ម៉ឹង ប្រធាន​ក្រុមប្រឹក្សា​ស្រុកកោះកុង​ បានដឹកនាំលោក លោកស្រីសមាជិកក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក នាយករងរដ្ឋបាលសាលាស្រុក ប្រធាន អនុប្រធាន និងមន្រ្តី​ការិយាល័យ អង្គភាពចំណុះរដ្ឋបាលស្រុកកោះកុង អញ្ជើញ​ជួបសំណេះសំណាល សួរសុខទុក្ខ​លោក ពុទ្ធិ សែន​ សមាជិកក្រុមប្រឹក្សាស្រុកកោះកុង ដែលបានជួបគ្រោះថ្នាក់ចរាចរកាលពីខែមករា ដែលបណ្តាលឱ្យមានរងរបួសបាក់ដងកាំបិតស្មាខាងឆ្វេង និងបានកំពុងសំរាកព្យាបាលជំងឺនៅ​គេហដ្ឋាន​របស់លោក ស្ថិតនៅ​ភូមិកោះស្រឡៅ ឃុំកោះកាពិ​ ស្រុកកោះកុង ខេត្តកោះកុង​។​

ទន្ទឹមជាមួយគ្នានោះ លោកប្រធាន និងក្រុមការងារបាននាំយកថវិកាចំនួន ១ ៤៤០ ០០០រៀល​(មួយលាន សែសិបបួនម៉ឺនរៀល) ដែលជាថវិការបស់មន្រ្តីរាជការនៃរដ្ឋបាលស្រុក និងសប្បុរសជន​ប្រគល់ជូនលោក ពុទ្ធិ សែន  ព្រមទាំងនាំយកនូវសម្ភារ​ប្រើប្រាស់ដែលជាអំណោយរបស់ ឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ្រ ចន្ទមុនី ដោយក្នុងមួយគ្រួសារទទួលបានអង្ករចំនួន ២៥គីឡូក្រាម ទឹកសុីអុីវ ១យួរ ទឹកសុទ្ធ ១កេស ទឹកត្រី ២ដប មី ១កេស និង​ថ្នាំ​ពេទ្យមួយចំនួនទៀត ប្រគល់ជូនផងដែរ។​

អត្ថបទទាក់ទង