/ / /

លោក ហាក់ ឡេង អភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរ បានអញ្ជើញចូលរួមពិធីបុណ្យភូមិ បុណ្យភូមិគឺជាបវេណីទំនៀមទំលាប់ដ៏ល្អមួយរបស់អ្នកភូមិអ្នកស្រុក ដែលតែងតែប្រារព្ភធ្វើឡើង តាំងពីបុរាណកាលមកម្លេះបុណ្យភូមិនេះ ប្រជាជន តែងតែធ្វើឡើងនៅក្រោយពេលសម្រាកពីការងារមមាញឹកក្នុងការច្រូតកាត់ប្រមូលផលក្នុងវិស័យកសិកម្ម រឺពេលទំនេរពីការងារផ្សេងៗទៀត

នៅរាត្រីថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២២ លោក ហាក់ ឡេង អភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរ បានអញ្ជើញចូលរួមពិធីបុណ្យភូមិ  បុណ្យភូមិគឺជាបវេណីទំនៀមទំលាប់ដ៏ល្អមួយរបស់អ្នកភូមិអ្នកស្រុក ដែលតែងតែប្រារព្ភធ្វើឡើង តាំងពីបុរាណកាលមកម្លេះបុណ្យភូមិនេះ ប្រជាជន តែងតែធ្វើឡើងនៅក្រោយពេលសម្រាកពីការងារមមាញឹកក្នុងការច្រូតកាត់ប្រមូលផលក្នុងវិស័យកសិកម្ម រឺពេលទំនេរពីការងារផ្សេងៗទៀត រឺក្នុងកាលដ៏សមគួរណាមួយដែលអ្នកភូមិបានកំណត់ទុកក្នុងពេលវេលាជាក់លាក់ណាមួយរបស់អ្នកភូមិអ្នកស្រុក គឺក្នុងគោលបំណងបងប្អូនក្នុងភូមិបានជួបជុំគ្នាលេងកម្សាន្តនិងបានធ្វើបុណ្យកុសលរួមគ្នាផង បង្កើនសាមគ្គីភាពក្នុងភូមិផង ដោយសារតែពិធីបុណ្យនេះ មានភាពសប្បាយរីករាយ មិនប្រកាន់គ្នា ហើយពេលខ្លះទៀត អ្នកភូមិអ្នកស្រុក ក៏អាចយកពិធីបុណ្យនេះ មកធ្វើការឃោសនា ផ្សព្វផ្សាយពីគោលបំណងអ្វីមួយ ពីតម្រូវការ ក្នុងភូមិរឺក្នុងមូលដ្ឋាន ហើយអ្នកភូមិអ្នកស្រុក ក៏មានការចូលរួមទៅតាមការកំណត់រឺតាមលទ្ធភាព ដើម្បីអភិវឌ្ឍភូមិក្នុងមូលដ្ឋានទៀតក៏សឹងតែមានដែរ។

ម្លោះហើយបុណ្យនេះ ក៏មានប្រជាប្រិយ និងពេញនិយមសម្រាប់អ្នកភូមិអ្នកស្រុក នៅតាមតំបន់នានា រហូតមកដល់សព្វថ្ងៃនេះស្ថិតនៅភូមិជីត្រេះ ឃុំអណ្ដូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង។

ប្រភពៈរដ្ឋបាលស្រុកបូទុមសាគរ

====================

ថ្ងៃសុក្រ ៣ កើត ខែមាឃ ឆ្នាំឆ្លូវ

ត្រីស័ក ពុទ្ធសករាជ ២៥៦៥

ត្រូវនឹងថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២២

ខែកុម្ភៈ 4, 2022

អត្ថបទផ្សេងទៀត

  • មន្ទីរធម្មការ និងសាសនា/
    07/06/2026

    មន្ទីរធម្មការនិងសាសនាខេត្តកោះកុង​ សហការជាមួយសាលាគណទាំងពីរគណៈរៀបចំការប្រឡងវិញ្ញាបនបត្រធម្មវិន័យ​ ត្រី​ ទោ​ ឯក​ នៅមណ្ឌលប្រឡង​ខេត្តកោះកុង​ ក្នុងវត្តជោតញ្ញាណ​ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ​ ខេត្តកោះកុង​ ស្ថិតក្នុងពិធីដ៏ថ្លៃថ្លានេះមានការចូលរួមជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ពីលោកជំទាវ​ ឈី​ វ៉ា​ អភិបាលនៃគណៈអភិបាលខេត្តកោះកុង ក្នុងពិធីកាត់ស្រោមវិញ្ញាសា

  • ហេង គីមឆន/
    07/06/2026

    ឯកឧត្តម ឃឹម ច័ន្ទឌី អនុប្រធានកិត្តិយសាខា បរិច្ចាគថវិកាចំនួន ២០០,០០០ រៀល ជូនសាខាកាកបាទក្រហមកម្ពុជា​ខេត្តកោះកុង ដើម្បីអបអរទិវា ៨ ឧសភា ២០២៦

  • ហេង គីមឆន/
    07/06/2026

    លោក កង ថាវរៈ នាយកសាលាកម្ពុជបុត្ត ខេត្តកោះកុង បរិច្ចាគថវិកាចំនួន ១០០,០០០ រៀល ជូនសាខាកាកបាទក្រហមកម្ពុជា​ខេត្តកោះកុង ដើម្បីអបអរទិវា ៨ ឧសភា ២០២៦

  • ហេង គីមឆន/
    07/06/2026

    លោកស្រី ស្រីពេជ្រ រ៉ុងនាង អាជីវករលក់ទំនិញគ្រប់ប្រភេទ ក្រុងខេមរភូមិន្ទ បរិច្ចាគថវិកាចំនួន ៤០០,០០០ រៀល ជូនសាខាកាកបាទក្រហមកម្ពុជា​ខេត្តកោះកុង ដើម្បីអបអរទិវា ៨ ឧសភា ២០២៦

  • ហេង គីមឆន/
    07/06/2026

    លោក លឹម ទី អាជីវករលក់ដូរ ផ្សារដងទង់ ខេត្តកោះកុង បរិច្ចាគថវិកាចំនួន ១០០,០០០ រៀល ជូនសាខាកាកបាទក្រហមកម្ពុជា​ខេត្តកោះកុង ដើម្បីអបអរទិវា ៨ ឧសភា ២០២៦

  • ហេង គីមឆន/
    07/06/2026

    ឧត្តមសេនីយ៍ត្រី ដាត់ គយណូ អនុប្រធានកិត្តិយសសាខា បរិច្ចាគថវិកាចំនួន ១,០០០,០០០ រៀល ជូនសាខាកាកបាទក្រហមកម្ពុជា​ខេត្តកោះកុង ដើម្បីអបអរទិវា ៨ ឧសភា ២០២៦