លោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្ត តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវអភិបាលខេត្តកោះកុង ទទួលជួបប្រជុំពិភាក្សាការងារ ជាមួយអង្គការអុកស្វាមណូវីប (Oxfam Novib) ដែលដឹកនាំដោយលោកស្រី ភាព សោភ័ណ នាយិកាអង្គការ រួមជាមួយនឹងអង្គការដៃគូ មជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍(CLEC)ផងដែរ។ គោលបំណង នៃជំនួបនេះ គឺដើម្បីពិភាក្សា អំពីវឌ្ឍនភាព នៃការចរចាររកដំណោះស្រាយ លើករណីវិវាទ របស់ប្រជាពលរដ្ឋ ក្រុម ២០០គ្រួសារ ដែលមានទីតាំងស្ថិតនៅឃុំជីខលើ ស្រុកស្រែអំបិល ខេត្តកោះកុង ជាមួយក្រុមហ៊ុនទទួលទិញស្ករសម្រេចពីប្រទេសកម្ពុជា ថេត អេន ឡាយ ដែលមានមូលដ្ឋាននៅប្រទេសអង់គ្លេស។
ក្នុងជំនួបខាងលើនេះ គឺទទួលបាននូវវឌ្ឍនភាព ជាលទ្ធផលវិជ្ជមាន ដែលគ្រប់ភាគីពាក់ព័ន្ធ សម្រេចបង្ហាញនូវសុឆន្ទៈក្នុងដោះស្រាយបញ្ចប់ករណី៕
ថ្ងៃព្រហស្បតិ៍ ២ កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២២ February 3, 2022