លោក នៅ វុទ្ធី អនុប្រធានប្រចាំការ សហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកបូទុមសាគរ បានសហការ ជាមួយអាជ្ញាធរ ភូមិ ឃុំ និងបងប្អូនប្រជាពលរដ្ឋ ក្នុងភូមិកណ្តោល បានដឹកនាំ សមាជិក ស.ស.យ.ក.ស្រុក ឃុំ ចំនួន០៦នាក់ស្រី០១ នាក់ ជួយសាងសង់ផ្ទះ០១ខ្នង់ ដំបូលប្រក់សង្ក័សី ជញ្ជាំងបាំងសង្ក័សី បានរួចរាល់ទាំងស្រុង ព្រមទាំងបាននាំយកថវិកា ស.ស.យ.ក. មួយចំនួនទិញសង្ក័សី និងគ្រឿងឧបភោគ បរិភោគ ជូនឈ្មោះ នឿន ហៀន អាយុ៣២ ប្រពន្ធឈ្មោះ ឈុន នឿក ៤២ ដែលមានជីវភាពខ្វះខាត ស្ថិតនៅភូមិកណ្តោលឃុំកណ្តោលស្រុកបូទុមសាគរ ខេត្តកោះកុង។
ថ្ងៃអាទិត្យ ១៣ រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី៣០ ខែមករា ឆ្នាំ២០២២ January 30, 2022