ថ្ងៃទី២៧ ខែមករា វេលាម៉ោង ៨:៣០នាទីព្រឹក លោក ភោគ ហឿន នាយកវិទ្យាល័យកោះស្តេច បានអញ្ជើញចូលរួមជាវាគ្មិនកិត្តិយស ចែករំលែកបទពិសោធន៍ការងារលេីវិស័យអប់រំ ក្រោមប្រធានបទ ៖ សន្និសីទជាតិស្តីពីលទ្ធផលនិងផលជះនៃគម្រោងកែលម្អការអប់រំនៅមធ្យមសិក្សា និងគម្រោងកែលម្អការអប់រំនៅឧត្តមសិក្សា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ពីសំណាក់ ឯកឧត្ដមបណ្ឌិត្យសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា។
ស្ថិតនៅអាគារ CKCC នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។
ថ្ងៃព្រហស្បតិ៍ ១០ រោច ខែបុស្ស ឆ្នាំឆ្លូវ
ត្រីស័ក ពុទ្ធសករាជ ២៥៦៥
ត្រូវនឹងថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២