រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ឡុញ សុផល មេឃុំភ្ញីមាស អញ្ជើញចូលរួមជាគណ:អធិបតី ក្នុងកិច្ចប្រជុំសាមញ្ញលើកទី ៥២ របស់ក្រុមប្រឹក្សាឃុំភ្ញីមាស ស្ថិតនៅសាលាឃុំភ្ញីមាស ស្រុកគិរីសាគរ ខេត្តកោះកុង

រដ្ធបាលឃុំភ្ញីមាស បានបើកកិច្ចប្រជុំសាមញ្ញលើកទី ៥២ របស់ក្រុមប្រឹក្សាឃុំភ្ញីមាស ក្រោមអធិបតីភាព លោក ឡុញ សុផល ប្រធានក្រុមប្រឹក្សាឃុំ សមាសភាពចូលរួមមាន លោក លោកស្រី ជំទប់ឃុំ សមាជិកក្រុមប្រឹក្សាឃុំ មេភូមិ អនុភូមិ សមាជិកភូមិ សមាជិក សមាជិកា និងអ្នកផ្សេងទៀតដូចមានក្នុងបញ្ជីវត្តមាន សរុប ១៧រូប ស្រី៤រូប។
របៀបវារះរួមមាន
១/.ពិនិត្យនឹងអនុម័ត សេចក្ដីព្រាងកំណត់ហេតុប្រជុំសាមញ្ញលើកទី៥១ អាណត្តិទី៤ ឆ្នាំទី៤ របស់ក្រុមប្រឹក្សាឃុំ
២/.ពិនិត្យ និឹងអនុម័តសេចក្តីព្រាងរបាយការណ៍ប្រចាំខែមករា
៣/.អានរបាយការណ៍តាមភូមិ និងប៉ុស្តិ៍រដ្ឋបាល
៤/.ការបង្កើតគណៈកម្មាធិការជ្រើសរើសបុគ្គលិកជំនួយការហិរញ្ញវត្ថុ
៥/.ពិនិត្យ និងអនុម័តរបាយការណ៍សមិទ្ធិផលការងាររបស់រដ្ឋបាលឃុំភ្ញីមាស ដែលអនុវត្តបានក្នុងអាណត្តិទី៤
៦/.ពិនិត្យ នឹងអនុម័តប្រតិទិនប្រជុំប្រចាំខែ សម្រាប់ឆ្នាំ២០២២
៧/.ពិភាក្សាលើបញ្ហាផ្សេងៗ និងដំណោះស្រាយ

----------------------------------------------------------------------------ថ្ងៃព្រហស្បតិ៍ ១០ រោច ខែបុស្ស ឆ្នាំឆ្លូវ
ត្រីស័ក ពុទ្ធសករាជ ២៥៦៥
ត្រូវនឹងថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២
January 27, 2022

អត្ថបទទាក់ទង