លោក សាង ស៊ីណេត អភិបាលស្ដីទីស្រុកបូទុមសាគរ បានដឹកនាំកិច្ចប្រជុំ ស្ដីពីការពិនិត្យលើកិច្ចសន្យា និងសេចក្តីព្រាងកិច្ចសន្យាថ្មីសម្រាប់ជួលតូបផ្សារឡើងវិញក្រោយពីកិច្ចសន្យាជួលតូបផ្សារអាណត្តិមុនត្រូវដល់ថ្ងៃផុតកំណត់ ដោយមានការអញ្ជើញចូលរួមលោកនាយករងរដ្ឋបាល ការិយាល័យអន្តរវិស័យ ការិយាល័យផែនការ និងគាំទ្រឃុំ សង្កាត់ លោកមេឃុំអណ្ដូងទឹក និងមន្ត្រីការិយាល័យអន្តរវិស័យ។