រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារស្រុកកោះកុង បើកកិច្ចប្រជុំប្រចាំខែមករា ឆ្នាំ២០២២

ស្រុកកោះកុង ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១០រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២​គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារស្រុកកោះកុង បានរៀបចំកិច្ចប្រជុំសាមញ្ញប្រចាំខែមករា ឆ្នាំ២០២២ ក្រោមការដឹកនាំដោយលោកស្រី សឿ សាវី ប្រធាន គ.ក.ស.ក និងមានការចូលរួមពីលោក លោកស្រីអនុប្រធាន និងសមាជិក គ.ក.ស.ក ស្រុកកោះកុង សរុបចំនួន ១៧នាក់ ស្រី ០៧នាក់ នៅសាលប្រជុំសាលាស្រុកកោះកុង។

ទន្ទឹមជាមួយគ្នានោះ លោកស្រីប្រធាន បានណែនាំដល់សមាជិកគ.ក.ស.ក ជាពិសេសគ.ក.ន.ក ឃុំទាំង៤ ត្រូវបន្តយកចិត្តទុកដាក់ក្នុងការអនុវត្តការងារក្នុងដែនសមត្ថកិច្ចរបស់ខ្លួន និងបន្តផ្សព្វផ្សាយពីការការពារ ទប់ស្កាត់នឹងជំងឺកូវីដ-១៩ ជាពិសេស​ការអនុវត្ត​វិធានការ ៣កុំ ៣ការពារ​។​

អត្ថបទទាក់ទង