រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក រៀម រុំ មេឃុំព្រែកខ្សាច់ បានដឹកនាំមេភូមិ និងប្រជាការពារភូមិ បាននាំយក ថវិកា និងគ្រឿងឧបភោគ បរិភោគមួយចំនួន ប្រគល់ជូនដល់គ្រួសារសពសម្រាប់ទុកធ្វើបុណ្យតាមប្រពៃណី ស្ថិតនៅភូមិព្រែកខ្សាច់ ឃុំកោះស្ដេច ស្រុកគិរីសាគរ ខេត្តកោះកុង

នៅថ្ងៃ ពុធ ទី ២៦ ខែមករាឆ្នាំ២០២២ ប្រជាពលរដ្ឋរស់នៅភូមិព្រែកខ្សាច់ឃុំព្រែកខ្សាច់ ឈ្មោះ ហែម ហេម ភេទ ស្រី អាយុ ៣៤ ឆ្នាំ បាន ទទួលមរណភាពដោយជម្ងឺ នៅវេលាម៉ោង ១២:០០នាទីយប់ ស្ថិតនៅមន្ទីពេទ្យបង្អែកខេត្តកោះកុង។
លោក រៀម រុំ មេឃុំព្រែកខ្សាច់ បានដឹកនាំមេភូមិនឹងប្រជាការពារភូមិ បាននាំយក ថវិកា ចំនួន៥២ មុឺន រៀល និងគ្រឿងប្រើប្រាស់មួយចំនួន មានដូចជា អង្ករ ២៥ គីឡូ មី ១ កេស មានទឹកត្រី៣ដប ទឹក ស៊ីអ៊ីវ៣ដប ប៊ីចេងកន្លះគីឡូ ស្កសរកន្លះគីឡូ ទឹកសុទ្ធ៥យួរយកមកប្រគល់ជូនដល់គ្រួសារសពសម្រាប់ទុកធ្វើបុណ្យតាមប្រពៃណី។

-----------------------------------------------------------------------------ថ្ងៃ ពុធ ៩ រោច ខែបុស្ស ឆ្នាំឆ្លូវ
ត្រីស័ក ពុទ្ធសករាជ ២៥៦៥
ត្រូវនិងថ្ងៃ ទី ២៦ ខែ មករា ឆ្នាំ២០២២

អត្ថបទទាក់ទង