រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

រដ្ឋបាលស្រុកបូទុមសាគរ បានរៀបចំកិច្ចប្រជុំ ត្រួតពិនិត្យឯកសារពាក់ព័ន្ធមុននិងឆ្លងកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាស្រុក ប្រចាំខែមករា ឆ្នាំ២០២២ ក្រោមអធិបតីភាព លោក សាង ស៊ីណេត អភិបាលរង នៃគណ:អភិបាលស្រុកបូទុមសាគរ

រដ្ឋបាលស្រុកបូទុមសាគរ បានរៀបចំកិច្ចប្រជុំ ត្រួតពិនិត្យឯកសារពាក់ព័ន្ធមុននិងឆ្លងកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាស្រុក ប្រចាំខែមករា ឆ្នាំ២០២២ ក្រោមអធិបតីភាព លោក សាង ស៊ីណេត អភិបាលរង នៃគណ:អភិបាលស្រុកបូទុមសាគរ ដោយមានការចូលរួមពីលោកនាយក នាយករងរដ្ឋបាលស្រុក លោក លោកស្រី ប្រធាន អនុប្រធាន ការិយាល័យទាំង១៣ចំណុះឱ្យរដ្ឋបាលស្រុក សរុបចំនួន២២នាក់ស្រី០៥នាក់ ។

ដែលមានរបៀបវារៈដូចខាងក្រោម៖

1.ពិនិត្យនិងកែតម្រូវនៅកំណត់ហេតុប្រជុំសាមញ្ញលើកទី៣១របស់ក្រុមប្រឹក្សាស្រុកបូទុមសាគរ

2.ពិនិត្យទៅលើរបាយការណ៍ប្រចាំឆ្នាំ ២០២១ និងរបាយការណ៍ប្រចាំខែមករា ឆ្នាំ២០២២

3.ពិនិត្យទៅលើប្រតិទិនការងារសម្រាប់រៀបចំកម្មវិធីវិនិយោគ៣ឆ្នាំរំកឹល(2023»2025)របស់រដ្ឋបាលស្រុកបូទុមសាគរ

4.ពិភាក្សាអំពីការប្រើប្រាស់សម្ភារៈការិយាល័យ និងថវិកា 

5.ផ្សេងៗ

មតិបូកសរុប និងបិទអង្គប្រជុំ

ប្រភពៈរដ្ឋបាលស្រុកបូទុមសាគរ

===============

ថ្ងៃពុធ ៩ រោច ខែបុស្ស ឆ្នាំឆ្លូវ

ត្រីស័ក ពុទ្ធសករាជ ២៥៦៥

ត្រូវនឹងថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២

ខែមករា 26, 2022

ថ្ងៃសែនដកជើងធូប (Kitchen God Festival)

អត្ថបទទាក់ទង