សាលាស្រុកបូទុមសាគរបានបើកកិច្ចប្រជុំគណៈបញ្ជាការឯកភាពស្រុកប្រចាំខែមករា ឆ្នាំ២០២២ ក្រោមអធិបតីភាព លោក ហាក់ឡេង អភិបាល នៃគណៈអភិបាលស្រុក នឹងជាប្រធានគណៈបញ្ជាការឯកភាពស្រុកបូទុមសាគរ
ដែលមានរបៀបវារៈដូចខាងក្រោម៖
1. រាយការណ៍អំពីលទ្ធផល ភូមិ ឃុំ មានសុវត្ថិភាពប្រចាំខែមករា ឆ្នាំ២០២២
2. រៀបចំផែនការការពារសន្តិសុខ សណ្ដាប់ធ្នាប់ និងទប់ស្កាត់ និងប្រុងប្រយ័ត្នគ្រោះថ្នាក់ជាយថាហេតុនៅក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជនជាតិចិន វៀតណាម នៅទូទាំងស្រុកបូទុមសាគរ
3. បទល្មើសនេសាទខុសច្បាប់នៅក្នុងមូលដ្ឋាន
4. ផ្សេងៗ
ដោយមានការអញ្ជើញចូលរួមពីសំណាក់៖
លោកនាយករដ្ឋបាលសាលាស្រុក លោកមេបញ្ជាការ មេបញ្ជាការរង កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ លោកមេឃុំគ្រប់ឃុំលោកនាយករងឧទ្យានជាតិបូទុមសាគរ លោកនាយកតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង នាយផ្នែករដ្ឋបាលព្រៃឈើអណ្ដូងទឹក នាយផ្នែករដ្ឋបាលជលផលបូទុមសាគរ មណ្ឌលសុខភាព និងការិយាល័យពាក់ព័ន្ធ សរុបចំនួន១៨ នាក់ស្រី០១នាក់ ។
ប្រភពៈរដ្ឋបាលស្រុកបូទុមសាគរ
================
ថ្ងៃអង្គារ ៨ រោច ខែបុស្ស ឆ្នាំឆ្លូវ
ត្រីស័ក ពុទ្ធសករាជ ២៥៦៥
ត្រូវនឹងថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២
ថ្ងៃនេះ ជាថ្ងៃសីល
ខែមករា 25, 2022