រដ្ឋបាលឃុំតានូន បានរៀបចំកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាឃុំតានូន ប្រចាំខែមករា ឆ្នាំ២០២២ ក្រោមអធិបតីភាព លោក វាំង វីរ: ប្រធានក្រុមប្រឹក្សាឃុំតានូន ដើម្បីពិភាក្សាគ្នាលើរបៀបវារៈមួយចំនួន ដូចខាងក្រោម:
១-ពិនិត្យ និងអនុម័តរបៀបវារៈនៃអង្គប្រជុំ
២-ពិនិត្យកូរ៉ុម និងប្រកាសសមាសភាពចូលរួមប្រជុំ
៣-ពិនិត្យ និងអនុម័តកំណត់ហេតុប្រជុំលើកមុន
៤-ពិភាក្សាអនុម័តសេចក្ដីព្រាង របាយការណ៍ប្រចាំខែមករាឆ្នាំ២០២២
៥-ពិនិត្យ និងអនុម័តរបាយការណ៍អាណត្តិទី៤របស់ក្រុមប្រឹក្សាឃុំ
៦-បញ្ហាផ្សេងៗ
-ការអនុវត្តការងាររបស់ក្រុមប្រឹក្សាឃុំ
-បញ្ហាប្រឈម
៧-មតិបូកសរុបកិច្ចប្រជុំ និងប្រកាសបិទអង្គប្រជុំ
ប្រភព:រដ្ឋបាលស្រុកបូទុមសាគរ
-------------------------
ថ្ងៃអង្គារ ៨ រោច ខែបុស្ស ឆ្នាំឆ្លូវ
ត្រីស័ក ពុទ្ធសករាជ ២៥៦៥
ត្រូវនឹងថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២
ថ្ងៃនេះ ជាថ្ងៃសីល
January 25, 2022