លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញទទួលស្វាគមន៍ ឯកឧត្ដម គង់ សារាជ ប្រធានគណ:កម្មការទី៩ព្រឹទ្ធសភា និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៧ និងឯកឧត្ដម ថុង ចន់ លេខាធិការក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៧ បានអញ្ជេីញនាំយកអំណោយមួយចំនួន ជូនរដ្ឋបាលខេត្តកោះកុង ដេីម្បីចែកជូនប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាតនៅក្នុងខេត្ត អំណោយទាំងនោះរួមមាន អង្ករចំនួន ៦តោន សារ៉ុងចំនួន ៦០០សារ៉ុង។
លោកជំទាវ បានលើកឡើងថា ជួសមុខឲ្យប្រជាពលរដ្ឋ ក្នុងខេត្តកោះកុង សូមថ្លែងអំណរគុណចំពោះឯកឧត្តម ដែលបានចូលរួមចែករំលែក នូវអង្ករ និងសារ៉ុង សម្រាប់រដ្ឋបាលខេត្តកោះកុង ចែករំលែកបន្តដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត និងមានតម្រូវការចាំបាច់ក្នុងគ្រួសារ។ កន្លងមកឯកឧត្តម ក្នុងនាមក្រុមគណៈកម្មការទី៩ព្រឹទ្ធសភា តែងតែជួយឧបត្ថម្ភ គាំទ្រ និងផ្តល់នូវសម្ភារ ធនធាន ជាច្រើន ដល់មន្ទីរពេទ្យ អាជ្ញាធរមូលដ្ឋាន ក្នុងន័យជួយសម្រាលបន្ទុកជីវភាព របស់ប្រជាពលរដ្ឋ នៅក្នុងខេត្តកោះកុង។ ខ្ញុំសូមគោរពជូនពរ ឯកឧត្តម និងក្រុមការងារ ព្រមទាំងក្រុមគ្រួសារទទួលបានសុខភាពល្អ និងទទួលបានជោគជ័យ គ្រប់ភារកិច្ច៕
ថ្ងៃសៅរ៍ ៥ រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២២ ខែមករា ឆ្នាំ២០២២ January 22, 2022