លោក ពេជ្រ ឆលួយ ប្រធានក្រុមប្រឹក្សាស្រុក និងលោក អន សុធារិទ្ធ អភិបាល នៃគណៈអភិបាលស្រុកថ្មបាំង បានចុះពិនិត្យមើលផ្លូវក្រាលគ្រួសក្រហមមួយខ្សែ ដែលជាគម្រោងមូលនិធិស្រុកឆ្នាំ២០២១ សម្រាប់តភ្ជាប់ពីឃុំថ្មដូនពៅ ឆ្ពោះទៅឃុំជីផាត។
សម្រាប់ផ្លូវមួយខ្សែនេះផងដែរ មានការសាទរយ៉ាងខ្លាំងពីប្រជាពលរដ្ឋទូទាំងស្រុកថ្មបាំង ដ្បិតកាត់បន្ថយភាពក្រីក្រ និងងាយស្រួលក្នុងការផ្ដល់សេវា ស្ថិតនៅឃុំថ្មដូនពៅ ស្រុកថ្មបាំង ខេត្តកោះកុង។
ថ្ងៃសុក្រ ៤ រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី ២១ ខែមករាឆ្នាំ ២០២២