វេលាម៉ោង ៨:៣០ នាទីព្រឹ នៅសាលាឃុំថ្មស លោក ក្រូច បូរីសីហា អភិបាលរង នៃគណៈអភិបាលស្រុក បានដឹកនាំកិច្ចប្រជុំដោះស្រាយសម្របសម្រួលបញ្ហាទំនាស់ដីធ្លី រវាងឈ្មោះ ឡូវ ហ៊ូវ និងឈ្មោះ អ៊ុក អាន ស្ថិតនៅក្នុងភូមិថ្មស ឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង។
ក្រោមកិច្ចដឹកនាំប្រជុំពិភាក្សា និងចុះទីតាំងជាក់ស្តែង របស់លោកប្រធានអង្គប្រជុំ ភាគីទាំងពីរបានយល់ព្រមឯកភាពគ្នាតាមការសម្របសម្រួលរបស់ក្រុមការងារ។
#ប្រភពៈរដ្ឋបាលស្រុកបូទុមសាគរ
==================
ថ្ងៃព្រហស្បតិ៍ ៣ រោច ខែបុស្ស ឆ្នាំឆ្លូវ
ត្រីស័ក ពុទ្ធសករាជ ២៥៦៥
ត្រូវនឹងថ្ងៃទី២០ ខែមករា ឆ្នាំ២០២២
January 20, 2022