មន្ទីរពាណិជ្ជកម្មខេត្តកោះកុង មានកិត្តិយសសូមជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណៈ ជនទាំងអស់មេត្តាជ្រាបថា៖ មន្ទីរពាណិជ្ជកម្មខេត្តកោះកុង នឹងរៀបចំដំណើរការផ្សារផលិតផលចុងសប្តាហ៍ខេត្ត កោះកុង ចំនួន ០២ថ្ងៃ គឺថ្ងៃសៅរ៍-អាទិត្យ ទី២២-២៣ ខែមករា ឆ្នាំ២០២២ ដែលមានទីតាំងនៅបរិវេណមុខផ្សារ កោះកុងថ្មី។ ផលិតផលដែលតាំងលក់រួមមាន៖ បន្លែសុវត្ថិភាព ផ្លែឈើ បង្គាក្រៀម កាពិ ទឹកត្រីបុកកោះកុង ទឹកឃ្មុំតំបន់ឆ្នេរ ស្រាចេក សាច់មាន់-ទា ស៊ុតមាន់-ទា និងម្ហូបអាហារជាច្រើនទៀត។