រដ្ឋបាលស្រុកបូទុមសាគរ មានកិត្តិយសសូមជូនដំណឹងដល់ បង ប្អូន ប្រជាពលរដ្ឋ នៅទូទាំងស្រុកបូទុមសាគរ ខេត្តកោះកុង ឱ្យបានជ្រាបថា៖រដ្ឋបាលស្រុក នឹងបើកយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៣(ដូសជម្រុញ)ជូនបងប្អូនប្រជាពលរដ្ឋដែលនៅសេសសល់មិនទាន់បានចាក់វ៉ាក់សាំងកូវីដ-១៩ដែលមានអាយុចាប់ពី ១៨ឆ្នាំនៅទូទាំងស្រុកបូទុមសាគរចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២១ខែមករា ឆ្នាំ២០២២នៅតាមទីតាំងដូចខាងក្រោម៖
👉ទីតាំងទី១៖ នៅមណ្ឌលសុខភាពអណ្ដូងទឹក (ចាប់ចាក់ជូនប្រជាពលរដ្ឋឃុំអណ្ដូងទឹក និងឃុំកណ្ដោល)
- ពេលព្រឹកនៅវេលាម៉ោង ៨:០០នាទីព្រឹក ដល់ម៉ោង ១១:៣០នាទីព្រឹក
- ពេលរសៀលនៅវេលាម៉ោង ០១:០០នាទីរសៀល ដល់ម៉ោង ០៤:០០នាទីល្ងាច
👉 ទីតាំងទី២៖ នៅមណ្ឌលសុខភាពថ្មស (ចាប់ចាក់ជូនប្រជាពលរដ្ឋឃុំថ្មស)
- ពេលព្រឹកនៅវេលាម៉ោង ៨:០០នាទីព្រឹក ដល់ម៉ោង ១១:៣០នាទីព្រឹក
- ពេលរសៀលនៅវេលាម៉ោង ០១:០០នាទីរសៀល ដល់ម៉ោង ០៤:០០នាទីល្ងាច
👉 ទីតាំងទី៣៖ នៅមណ្ឌលសុខភាពតានូន (ចាប់ចាក់ជូនប្រជាពលរដ្ឋឃុំតានូន)
- ពេលព្រឹកនៅវេលាម៉ោង ៨:០០នាទីព្រឹក ដល់ម៉ោង ១១:៣០នាទីព្រឹក
- ពេលរសៀលនៅវេលាម៉ោង ០១:០០នាទីរសៀល ដល់ម៉ោង ០៤:០០នាទីល្ងាច
ប្រភព:រដ្ឋបាលស្រុកបូទុមសាគរ
====================
ថ្ងៃព្រហស្បតិ៍ ១១ កើត ខែបុស្ស ឆ្នាំឆ្លូវ
ត្រីស័ក ពុទ្ធសករាជ ២៥៦៥
ត្រូវនឹងថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២
ខែមករា 13, 2022