លោកស្រី អ៉ិន សោភ័ណ្ឌ អភិបាលរង នៃគណ:អភិបាលស្រុកបូទុមសាគរ បានអញ្ជើញដឹកនាំក្រុមការងារស្រុក និងសហការជាមួយអាជ្ញាធរឃុំចុះជួយសម្របសម្រួលក្នុងយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី៣(ដូសជំរុញ) ដោយក្រុមគ្រូពេទ្យកងទ័ពយោធភូមិភាគ៣ ដឹកនាំដោយ ឯកឧត្តមឧត្តមសេនីយ៍ទោ សោម សាមិទ្ទ បញ្ជាការរងយុទ្ធភូមិភាគ ទី៣ នៅវេលាម៉ោង១០:០០នាទីព្រឹកជាថ្ងៃបិទបញ្ចប់នៃយុទ្ធនាការ នៃការចាក់វ៉ាក់សាំងកូវីដ-១៩ជូនប្រជាពលរដ្ឋក្នុងឃុំអណ្ដូងទឹក និងឃុំកណ្ដោលនៅ ក្នុងបរិវេណ វត្តចន្ទមុនីរាម (ហៅវត្តអណ្ដូងទឹក) ស្ថិតនៅភូមិអណ្ដូងទឹក ឃុំអណ្ដូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង ។
ប្រភព:រដ្ឋបាលស្រុកបូទុមសាគរ
==================
ថ្ងៃពុធ ១០ កើត ខែបុស្ស ឆ្នាំឆ្លូវ
ត្រីស័ក ពុទ្ធសករាជ ២៥៦៥
ត្រូវនឹងថ្ងៃទី១២ ខែមករា ឆ្នាំ២០២២
ខែមករា 12, 2022