មន្ទីរពេទ្យបង្អែកខេត្តកោះកុង បានរៀបចំកិច្ចប្រជុំពីចំងាយ (Teleconference) ជាមួយមន្ទីរសុខាភិបាលខេត្តត្រាត ប្រទេសថៃ ដែលកិច្ចប្រជុំនេះមានរយៈពេល២ថ្ងៃ (ពីថ្ងៃទី១២-១៣ ខែមករា ឆ្នាំ២០២២) ក្នុងគោលបំណង÷
១. ពង្រឹង និងបង្កើនកិច្ចសហប្រតិបត្តិការរវាងខេត្តកោះកុង និងខេត្តត្រាត ប្រទេសថៃ លើវិស័យសុខាភិបាល។
២. ពិភាក្សាគ្នាអំពីអត្ថប្រយោជន៍ និងការប្រើប្រាស់ឧបករណ៍ សម្ភារៈ បរិក្ខារពេទ្យដែលបានឧបត្ថម្ភដោយTICA តាមរយៈមន្ទីរសុខាភិបាលខេត្តត្រាត ជាពិសេសម៉ាស៊ីនជំនួយដំណកផ្លូវដង្ហើម (Vetilator) ដែលជាម៉ាស៊ីនដ៏សំខាន់ និងមានតម្លៃខ្ពស់ ។
៣. ពិភាក្សាពីបញ្ហាដែលមន្ទីរពេទ្យបង្អែកខេត្តកោះកុងបានបានជួបប្រទះក្នុងការផ្តល់សេវា ថែទាំ ព្យាបាលអ្នកអ្នកជំងឺ និងបញ្ហាផ្សេង…។
ថ្ងៃពុធ ១០ កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១២ ខែមករា ឆ្នាំ២០២២ January 12, 2022