ថ្ងៃអង្គារ ៩កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែមករា ឆ្នាំ២០២២
លោក គង់ មិនា អនុប្រធានការិយាល័យកសិ-ឧស្សាហកម្ម និងលោក ម៉ៅ ធីតា អនុប្រធានការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម សហការជាមួយក្រុមការងាររបស់គម្រោងស្ទៀរ នៃអង្គការ Save The Children និងមន្ត្រីកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកស្រែអំបិល បានចុះបើកវគ្គបណ្តុះបណ្តាលសម្របសម្រួល ក្នុងការជ្រើសរើសកសិករទទួលទូរស័ព្ទ ទុនគាំទ្រ និងទុនធានារ៉ាប់រងដំណាំ។
ពេលព្រឹក បានធ្វើនៅភូមិបាក់អង្រុត ឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង មានអ្នកចូលរួមសរុប ២០នាក់ ស្រី ១២នាក់។
ពេលរសៀល បានធ្វើនៅភូមិជ្រោយ ឃុំបឹងព្រាវ ស្រុកស្រែអំបិល ខេត្តកោះកុង មានអ្នកចូលរួមសរុប ១៨នាក់ ស្រី ០៧នាក់។
ប្រភព ៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង