រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង៖ ចុះពិនិត្យវឌ្ឍនភាពសកម្មភាពដាំបន្លែសុវត្ថិភាព របស់កសិករសមាជិកបណ្តុំអាជីវកម្មបន្លែសុវត្ថិភាព ស្ថិតក្នុងភូមិស្មាច់ងាម សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

ថ្ងៃអង្គារ ៩កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែមករា ឆ្នាំ២០២២

ទីប្រឹក្សាគ្រប់គ្រងអនុកម្មវិធីASPIRE ខេត្តកោះកុង សហការជាមួយភ្នាក់ងារផ្សព្វផ្សាយកសិកម្មសង្កាត់ស្មាច់មានជ័យ បានចុះពិនិត្យវឌ្ឍនភាពសកម្មភាពដាំបន្លែសុវត្ថិភាព របស់កសិករឈ្មោះ សេង ថាន សមាជិកបណ្តុំអាជីវកម្មបន្លែសុវត្ថិភាព ស្ថិតក្នុងភូមិស្មាច់ងាម សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។

ជាលទ្ធផលក្នុងសប្តាហ៍ទី១ ខែមករា ឆ្នាំ២០២២ នេះ កសិករបានដកលក់បានចំនួន ១០០គ.ក (ក្នុងនោះស្ពៃតឿ ចំនួន ៥០គីឡូ និងស្ពៃក្រញាញ់ចំនួន ៥០គីឡូ) ដោយក្នុង ១គីឡូលក់បានតម្លៃ ៥០០០រៀល។

ប្រភព ៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង

អត្ថបទទាក់ទង