លោក ណឹម ភិរម្យ អភិបាលរងស្រុកកោះកុង តំណាងលោក ជា សូវី អភិបាល នៃគណៈអភិបាលស្រុកកោះកុង បានអញ្ជើញជាអធិបតីក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី (២០២១-២០២២) នៅអនុវិទ្យាល័យតាតៃ នៅភូមិអន្លង់វ៉ាក់ ឃុំតាតៃក្រោម ស្រុកកោះកុង ខេត្តកោះកុង
និងមានការអញ្ជើញចូលរួមពីក្រុមប្រឹក្សាឃុំត្រពាំងរូង តំណាងការិយាល័យអប់រំយុវជន និងកីឡា ព្រះសង្ឃ លោកគ្រូ អ្នកគ្រូ មាតាបិតា អាណាព្យាបាល និងសិស្សានុសិស្សសរុប ១៦០នាក់ ស្រី ៤៥នាក់
ក្នុងឱកាសនោះផងដែរ លោកអភិបាលរង បានអានសារលិខិត សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសបើកបវេសនកាលឆ្នាំសិក្សា២០២១.២០២២ និងមានមតិសំណាលសំណាលផ្តាំផ្ញើដល់លោកគ្រូ អ្នកគ្រូ មាតាបិតាអាណាព្យាបាលសិស្ស និងសិស្សានុសិស្ស ឱ្យខិតខំបង្ហាត់បង្រៀនសិស្ស និងជម្រុញកូនៗឱ្យសិក្សានៅផ្ទះបន្ថែម ធ្វើការសិក្សាស្រាវជ្រាវបន្ថែម ជាពិសេសសូមកុំភ្លេចអនុវត្តវិធាន៣ កុំ ៣ការពារ ទាំងអស់គ្នា ស្របពេលជាមួយគ្នានោះលោកស្រីអភិបាលរង ក៏បានជួយឧបត្ថម្ភថវិកាចំនួន ១៥០ ០០០រៀល(មួយរយហាសិបពាន់រៀលគត់) ក្នុងការរៀបចំកម្មវិធីផងដែរ។
ស្រុកកោះកុង ៖ ថ្ងៃចន្ទ ៨ កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១០ ខែមករា ឆ្នាំ២០២២