លោកស្រី គ្រី សោភ័ណ ប្រធានក្រុមប្រឹក្សាស្រុក បានអញ្ជើញជាគណៈអធិបតីក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី២០២១-២០២២នៅសាលាវិទ្យាល័យបូទុមសាគរ ដោយមានការអញ្ជើញចូលរួមពី កងកំលាំងប្រដាប់អាវុធទាំងបីប្រភេទ អាជ្ញាធរឃុំមាតាបិតា អាណាព្យាបាលសិស្ស សប្បុរសជននានា និងលោកនាយក លោកនាយករង លោកគ្រូ អ្នកគ្រូព្រមទាំងសិស្សនុសិស្ស ។នាឱកាសនោះដែរលោកស្រីប្រធានក្រុមប្រឹក្សាក៏ប្រគល់ប្រាក់៤០០.០០០រៀលដែលជាថវិកាផ្ទាល់របស់លោក ហាក់ ឡេង អភិបាលនៃគណៈអភិបាលស្រុកហើយក៏មានការប្រគល់រង្វាន់ លើកទឹកចិត្តដល់សិស្សានុសិស្សទទួលបានជ័យលេខភី ចំណាត់ថ្នាក់លេខ១លេខ២ លេខ៣ និងប្រគល់ប័ណ្ណថ្លែងអំណរគុណដល់សប្បុរសជនដែលចូលក្នុងការអភិវឌ្ឍន៍សាលារៀនផងដែរ ស្ថិតនៅភូមិអណ្ដូងទឹក ឃុំអណ្ដូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង ។
ប្រភព:រដ្ឋបាលស្រុកបូទុមសាគរ
====================
ថ្ងៃចន្ទ ៨ កើត ខែបុស្ស ឆ្នាំឆ្លូវ
ត្រីស័ក ពុទ្ធសករាជ ២៥៦៥
ត្រូវនឹងថ្ងៃទី១០ ខែមករា ឆ្នាំ២០២២
ថ្ងៃនេះ ជាថ្ងៃសីល
ខែមករា 10, 2022