ថ្ងៃចន្ទ ៨កេីតខែបុស្ស ឆ្នាំឆ្លូវ ពស២៥៦៥ ត្រូវនឹងថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ លោក សុិន សុខា នឹងលោក កែវ ភឿន នាយករងដែនជម្រកសត្វព្រៃតាតៃ នឹងលោក អុិង សុគន្ធ ជាប្រធានក្រុមការងារបានចូលរួមត្រួតពិនិត្យទីតាំងសាងសងថ្មី នឹងឈូសឆាយតាមខ្សែបញ្ចូនអគ្កិសនីតង់ស្យុង ពីអនុស្ថានីអគ្កិសនីកោះកុង មានភ្លេីង២៣០គីទ្បូវ៉ុង នៅយាមនិកាលេខ (០២៩៤៨៩៥.១២៨៩០០១) ភូមិសាស្រ្តភូមិអន្លុងវ៉ាក់ ឃុំតាតៃក្រោម ស្រុកកោះកុង ខេត្តកោះកុង ភ្ជាប់ទៅកាន់អនុស្ថានីអគ្គីសនីទី១២ បែកចាន រាជធានីភ្នំពេញបានរត់កាត់ខេត្តចំនួនបីខេត្តកោះកុង ខេត្តកំពុងស្ពឺ ខេត្តកណ្ដាល មានបង្គោលអគ្កិសនីតង់ស្យុងសរុបចំនួន ៤៧៧បង្គោល ។