លោក ទួន ឪទី អភិបាលរងស្រុក តំណាងលោក ចេង មុនីរិទ្ធ អភិបាល នៃគណៈអភិបាលស្រុកគិរីសាគរបាន
អញ្ជើញជាអធិបតីក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី (២០២១-២០២២) នៅសាលាបឋមសិក្សាព្រែកខ្សាច់ ស្ថិតនៅភូមិព្រែកខ្សាច់ ឃុំព្រែកខ្សាច់ ស្រុកគិរីសាគរ ខេត្តកោះកុង ដោយមានការអញ្ជើញចូលរួមពីលោក រៀម រុំ មេឃុំព្រែកខ្សាច់ លោក សំ តារា មេប៉ុស្ត៍ិព្រែកខ្សាច់ លោកគ្រូ អ្នកគ្រូអនុវិទ្យាល័យវិទ្យាល័យព្រែកខ្សាច់ សាលាបឋមសិក្សាព្រែកខ្សាច់ សាលាបឋមសិក្សាយាយសែន សាលាបឋមសិក្សាចងចេក ឧបសម្ពន្ធ័ភ្នំក្រុង ឧបសម្ពន្ធ័ព្រែករូង អាណាព្យាបាលសិស្ស ព្រមទាំងសិស្សានុសិស្ស ។
………………………………………………………….
ថ្ងៃចន្ទ ៨ កើត ខែបុស្ស ឆ្នាំឆ្លូវ
ត្រីស័ក ពុទ្ធសករាជ ២៥៦៥
ត្រូវនឹងថ្ងៃទី១០ ខែមករា ឆ្នាំ២០២២
ថ្ងៃនេះ ជាថ្ងៃសីល
January 10, 2022