/ / /

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធីបតី អបអរសាទរ ពិធីប្រារព្ធបើកបវេសនកាលឆ្នាំសិក្សា ២០២១-២០២២ នៅវិទ្យាល័យចំណេះទូទៅ បច្ចេកទេសតេជោសែនកោះកុង

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធីបតី អបអរសាទរ ពិធីប្រារព្ធបើកបវេសនកាលឆ្នាំសិក្សា ២០២១-២០២២ នៅវិទ្យាល័យចំណេះទូទៅ បច្ចេកទេសតេជោសែនកោះកុង។

លោកជំទាវអភិបាលខេត្ត បានលើកឡើងថា បវេសនកាល សម្រាប់ឆ្នាំសិក្សា២០២១-២០២២ ជាពេលវេលាដ៏សំខាន់សម្រាប់ក្មួយៗសិស្សនុសិស្ស ដែលត្រូវចូលរៀន ជាមួយនឹងការរស់នៅតាមបែបគន្លងថ្មី ត្រូវការពារ ទប់ស្កាត់ ការរីករាលដាលជំងឺកូវីដ-១៩ ទាំងក្នុងសហគមន៍ ទាំងក្នុងសាលារៀន លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សទាំងអស់នូវអនាម័យជាប្រចាំឲ្យបានខ្ជាប់ខ្ជួនបំផុត។ ក្មួយៗពិតជាទំពាំងស្នងឬស្សី ជាធនធានមនុស្សដ៏សំខាន់ ជាសរសរទ្រូងរបស់ប្រទេសជាតិ ត្រូវខិតខំរៀនសូត្រ ក្រេបយកចំណេះដឹងទាំងឡាយដែលលោកគ្រូ អ្នកគ្រូ បានផ្តល់ជូន ដើម្បីជាស្ពានសម្រាប់បន្តសិក្សានៅថ្នាក់ឧត្តមទៀត។ មួយវិញទៀតលោកគ្រូ អ្នកគ្រូទាំងអស់ ជាឪពុក ម្តាយទី២ របស់ក្មួយៗ គាត់ពិតជាប្រឹងប្រែងអភិវឌ្ឍសមត្ថភាពក្មួយៗ ឲ្យក្លាយជាកូនល្អ សិស្សល្អ និងជាពលរដ្ឋល្អ នៅក្នុងសង្គមជាក់ជាមិនខាន៕

ថ្ងៃចន្ទ ៨ កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ ថ្ងៃនេះ ជាថ្ងៃសីល January 10, 2022

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    12/08/2026

    លោក អ៊ុក សុតា នាយករងរដ្ឋបាលសាលាខេត្តកោះកុង តំណាងរដ្ឋបាលខេត្ត បានដឹកនាំក្រុមការងារ ចុះពិនិត្យការស្នើសូមសាងសង់អាគារទទួលបញ្ញើអីវ៉ាន់ ១កន្លែង របស់ក្រុមហ៊ុន វីរៈ ប៊ុនថាំ អេចប្រេស ខូអិលធីឌី មានទីតាំងស្ថិតនៅភូមិ៣ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

  • ហេង គីមឆន/
    12/08/2026

    លោកឧត្តមសេនីយ៍ត្រី កិក ចំរើន ស្នងការរង ផែនការងារសន្តិសុខ តំណាងលោកឧត្តមសេនីយ៍ទោ ស្នងការ អញ្ជើញចូលរួមកិច្ចប្រជុំផ្សព្វផ្សាយច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ និងលិខិតបទដ្ឋានគតិយុទ្ធពាក់ពន្ធ័ និងការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    12/08/2026

    សកម្មភាពផ្ដល់សេវាសារវន្ត ការពិគ្រោះជំងឺក្រៅ ការផ្ដល់ថ្នាំបង្ការ ការពិនិត្យផ្ទៃពោះ ការអប់រំពីជំងឺឆ្លង ជំងឺមិនឆ្លង និងការអប់រំសុខភាពនៅតាមមូលដ្ឋានសុខាភិបាលសាធារណៈក្នុងខេត្តកោះកុង ដើម្បីបង្កើនការថែទាំសុខភាពបឋមដល់ប្រជាជន

  • រដ្ឋបាលស្រុកថ្មបាំង/
    11/08/2026

    កិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តកោះកុង

  • រដ្ឋបាលស្រុកថ្មបាំង/
    11/08/2026

    លោក ភ្លួង សួង ប្រធានការិយាល័យសេដ្ឋកិច្ច និងអភិវឌ្ឍន៍សហគមន៍ និងលោក ស្រេង សុខឡេង អនុប្រធានការិយាល័យសង្គមកិច្ច និងសុខមាលភាពសង្គមអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាពិនិត្យការងារប្រតិភូកម្មចុះបញ្ជីសិប្បកម្មមានហានិភ័យ

  • រដ្ឋបាលស្រុកថ្មបាំង/
    11/08/2026

    លោក ផល សុផាន់ណា អភិបាលរង នៃគណៈអភិបាលស្រុកថ្មបាំង អញ្ជើញចូលរួមកិច្ចប្រជុំផ្សព្វផ្សាយច្បាប់ស្តីពីផ្លូវថ្នល់ និងលិខិតបទដ្ឋានគតិយុទ្ធពាក់ព័ន្ធនិងការងារត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់